ព័ត៌មាន
សម្តេចតេជោអំពាវនាវឲ្យអន្តរជាតិជួយពិចារណាថា ពេលនេះអ្នកណាឈ្លានពានអ្នកណារវាងកម្ពុជា និងថៃ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ អគ្គភស្តុភាជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សហគមន៍អន្តរជាតិទាំងអស់ឲ្យជួយមើល និងពិចារណាថា នាពេលនេះតើកម្ពុជា ឬថៃដែលធ្វើការឈ្លានពានគ្នា ខណៈពេលនេះមានប្រជាជនកម្ពុជាបានកំពុងភៀសសឹករាប់ពាន់ដោយសារតែការគំរាមកំហែងរបស់ភាគីថៃនោះ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខពលរដ្ឋខ្មែរ ដែលកំពុងជម្លៀសខ្លួននៅមណ្ឌលសុវត្ថិភាព នាខេត្តព្រះវិហារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា«ពេលនេះសូមឲ្យអន្តរជាតិត្រូវមើលឲ្យឃើញថា តើប្រទេសកម្ពុជា ឬថៃអ្នកណា ឈ្លានពានអ្នកណា? តើថៃមានបានជម្លៀសប្រជាជនរបស់ខ្លួនចេញពីព្រំដែនទេ? តើថៃមានបានជម្លៀស មានជនភៀសសឹក ដោយសារកម្ពុជាឈ្លានពានទេ? នៅទីនេះ(ជនភៀសសឹកកម្ពុជា) គឺជាសាក្សីរស់ សម្រាប់បង្ហាញទៅកាន់ពិភពលោកថា កម្ពុជាគឺជាប្រទេសរងគ្រោះដោយសារការឈ្លានពានរបស់កងទ័ព ថៃទើបនាំដល់ការមានជនភៀសសឹកមករស់នៅទីនេះ(មណ្ឌលសុវត្ថិភាពខេត្តព្រះវិហារ) ដែលជាអកុសល ហើយសូមឲ្យបរទេសទាំងឡាយ ដែលប្រកាន់សច្ចធម៌ និងនិយមសន្តិភាពនិយមមើលឃើញឲ្យបាន ច្បាស់នូវទុក្ខសោកដែលប្រជាជនកម្ពុជារងគ្រោះ ដោយសារការឈ្លានពានរបស់កងទ័ពថៃ»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាប្រាថ្នាជាមិត្ត តែគេ(ថៃ)ចិញ្ចឹមចិត្តម្តងហើយម្តងទៀតដណ្តើមទឹកដីរបស់យើង។ យ៉ាងណាក៏ដោយសម្តេចបានលើកឡើងទៀតថា ទំនាក់ទំនងរវាង កម្ពុជា និងថៃល្អ ឬអាក្រក់ឡើង ឬចុះវាអាស្រ័យលើថ្នាក់ដឹកនាំរបស់ទីក្រុងបាងកកតែប៉ុណ្ណោះ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីដ៏ មានឥទ្ធិពលកម្ពុជា ក៏បានបង្ហាញការសោកស្តាយផងដែរ ខណៈពេលនេះរឿងដែលមិនគួរកើតឡើងបែជាកើតឡើង ដោយកម្ពុជាចង់បានតំបន់ដែលធ្លាប់តែច្បាំងគ្នា និងតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាងប្រែក្លាយជាតំបន់មានសុខសន្តិភាព និងតំបន់អភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការល្អ ប៉ុន្តែជាអកុសលមានរឿងនេះកើតឡើង(ទាហានថៃឈ្លានពាន)នោះ។ ជាមួយគ្នានោះដែរនៅចំពោះមុខប្រជាពលរដ្ឋខ្មែរដែលកំពុងភៀសសឹកនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ក៏បានហៅការគំរាមកំហែងភាគថៃមកលើកម្ពុជាម្តងហើយម្តងទៀតថា ជាការ«គំរាមផេះអី» ខណៈសម្តេចពេលនេះត្រូវបានទទួលបន្ទុកជាអគ្គភស្តុភាជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ដើម្បីផ្គត់ផ្គង់ដល់កងកម្លាំងកម្ពុជាកំចាត់ចោរសៀមឈ្លានពាន់នោះ៕
អត្ថបទ ៖ បាន ចក់




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់