ព័ត៌មាន
សម្តេចតេជោ ចោទជាសំណួរទៅកាន់ថៃថា ហេតុអ្វីមិនហ៊ានប្តឹងទៅកាន់តុលាការ ICJ បើកម្ពុជា ឈ្លានពានដីខ្លួននោះ?
ផ្ញើសារពីខេត្តព្រះវិហារទៅកាន់ភាគីថៃ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីដ៏មានឥទ្ធិពលរបស់កម្ពុជា បានចោទជាសំណួរទៅកាន់រដ្ឋាភិបាលក្រុងបាងកកថា ហេតុអ្វីមិនហ៊ានប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បើកម្ពុជាពិតជាឈ្លានពានទឹករបស់ខ្លួនមែននោះ?។

ក្នុងឱកាសអញ្ជើញអបអរសាទរ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បានឆ្ងល់ថា ថៃចោទកម្ពុជាថា ប្រទេសកម្ពុជាបានឈ្លានពានលើអធិបតេយ្យរបស់ថៃ តែហេតុអ្វីថៃខ្វះភាពក្លាហានប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាមួយប្រទេសកម្ពុជា។
យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជានៅតែបន្តដោះស្រាយជាមួយភាគីថៃដោយសន្តិវិធី និងដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិ ពោលគឺតុលាការយុត្តិធម៌អន្តរជាតិ ICJដដែល។ សម្តេចបានបញ្ជាក់បន្ថែមទៀតថា បញ្ហាជម្លោះព្រំដែនរវាង កម្ពុជានិងថៃ សម្ដេចតែងតែសម្របសម្រួលដោះស្រាយដោយសន្តិវិធីតាមផ្លូវតុលាការ ដើម្បីស្វែងរកសន្តិភាពកុំឲ្យមានសង្គ្រាមកើតឡើង។ប៉ុន្តែផ្ទុយទៅវិញសព្វថ្ងៃនេះ ភាគីថៃទៅវិញទេ ដែលបានពង្រីកជម្លោះនេះរីករាលដាលលើគ្រប់វិស័យរហូតដល់បិទព្រំដែនជាឯកឯង និងបានចោទប្រកាន់មកលើកម្ពុជាម្តងហើយម្តងទៀតចាប់តាំងពីថៃបានឆ្មក់បាញ់ទាហានកម្ពុជាបណ្តាលឲ្យបាត់បង់ជីវិតម្នាក់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ។
ទាក់ទងនឹងបញ្ហាព្រំដែនជាមួយថៃ រហូតដល់ប្រឈមកម្លាំងកងទ័ពដាក់គ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា ក៏បានថ្លែងបែបចំអកផងដែរថា អាវុធអេតចាយកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីការពារទឹកដី ខណៈអាវុធទាំងនោះធ្លាប់បានប៉ះទង្គិចគ្នាម្តងហើយកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១នោះ ជាមួយភាគីថៃ។ ការថ្លែងរបស់សម្តេចតេជោបែបនេះ គឺចង់សំដៅទៅកាន់ភាគីថៃ ដែលតែងតែអួត បង្ហាញនូវឧទ្ធោបករណ៍របស់ខ្លួនជារឿយៗនោះ៕ អត្ថបទបាន ចក់
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់