ព័ត៌មាន
ភាពចលាចលនយោបាយបង្កឱ្យមានក្ដីបារម្ភផ្នែកសេដ្ឋកិច្ច ខណៈទាមទារឱ្យនាយករដ្ឋមន្ត្រីលាលែងពីតំណែងឬរំលាយសភា
ភាពមិនច្បាស់លាស់លើអនាគតរបស់នាយករដ្ឋមន្ត្រីលោកស្រី Paetongtarn ជំរុញឱ្យមានការព្រួយបារម្ភផ្នែកសេដ្ឋកិច្ច ជាមួយនឹងហានិភ័យចំពោះថវិកាឆ្នាំ២០២៦ គោលនយោបាយសំខាន់ៗ និងទំនុកចិត្តវិនិយោគិន។ការព្រួយបារម្ភកំពុងកើនឡើងក្នុងវិស័យធុរកិច្ចរបស់ប្រទេសថៃជុំវិញអស្ថិរភាពនយោបាយដែលកំពុងកើនឡើង ស្របពេលមានការរំពឹងទុកថា នាយករដ្ឋមន្ត្រី Paetongtarn Shinawatra អាចលាលែងពីតំណែង ឬរំលាយសភា ជុំវិញការបែកបាក់ផ្ទៃក្នុងរបស់ប្រទេសថៃ ពិសេសពាក់ព័ន្ធសមត្ថភាពដឹកនាំប្រទេសរបស់លោកស្រីនាយករដ្ឋមន្ត្រីរូបនេះ។

ភាពមិនច្បាស់លាស់នេះកំពុងក្លាយជាស្រមោលលើសេដ្ឋកិច្ចជាតិ ដោយក្រុមអ្នកវិភាគ និងអ្នកតំណាងវិស័យឯកជនបានព្រមានអំពីការពន្យារពេលដែលអាចកើតមានចំពោះថវិកាសារពើពន្ធឆ្នាំ២០២៦ និងការរំខានដល់គោលនយោបាយសំខាន់ៗ។
ប្រសិនបើនាយករដ្ឋមន្ត្រីចុះចេញពីតំណែង សភានឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីពីបញ្ជីបេក្ខជនដែលត្រូវតែងតាំងដោយគណបក្ស។ ប្រសិនបើមេដឹកនាំថ្មីមកពីសម្ព័ន្ធភាពបច្ចុប្បន្ន ជាពិសេស លោក ឆៃកាសេម និទិស៊ីរី (Chaikasem Nitisiri) នៃគណបក្សភឿថៃ ផលប៉ះពាល់សេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងមានតិចតួច។ នេះទំនងជាអនុញ្ញាតឱ្យសេចក្ដីស្នើច្បាប់កញ្ចប់ថវិកាឆ្នាំ២០២៦ ក្នុងទំហំទឹកប្រាក់សរុប ៣,៧៨សែនកោដិបាត ដំណើរការតាមការគ្រោងទុក រួមជាមួយនឹងរបៀបវារៈគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល។
ចំហាកឬ សេណារីយ៉ូដែលរំខានជាងនេះគឺការរំលាយសភាពេញលេញ។ ទោះបីជាអំណានលើកដំបូងនៃច្បាប់ថវិកាជាតិឆ្នាំ ២០២៦ បានអនុម័តនៅសភាជាន់ទាបរួចហើយនៅថ្ងៃទី៣០ខែឧសភាក៏ដោយ ក៏ការរំលាយសភា នឹងលុបចោលសុពលភាពសេចក្ដីស្នើច្បាប់នោះទាំងស្រុង ពេលនោះ រដ្ឋាភិបាលនឹងមិនអាចអនុវត្តកញ្ចប់ថវិកាថ្មីនៅថ្ងៃទី១តុលា២០២៥បានទេ ដែលជាការចាប់ផ្តើមនៃឆ្នាំសារពើពន្ធថ្មី៕


-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ