ព័ត៌មាន
ឯកឧត្តម ឌិត ទីណា បង្ហាញសក្តានុពលវិស័យកសិកម្មដល់អ្នកវិនិយោគមកពីកូរ៉េ ដើម្បីជំរុញទីផ្សារនាំចេញ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៥ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងតំណាងធុរកិច្ចកូរ៉េ ដើម្បីពិភាក្សាកាលានុវត្តភាពនៃការវិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យកសិកម្មកម្ពុជា។
នៅក្រោយចប់កិច្ចប្រជុំនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរឱ្យដឹងថា ក្នុងអង្គប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការវិនិយោគលើកសិផលមានសក្ដានុពលខ្ពស់មួយចំនួនដូចជាស្វាយ ចេក និងស្វាយចន្ទី ដែលទាមទារការវិនិយោគកែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈប្រទេសកូរ៉េមានបទពិសោធន៍លើការងារនេះស្រាប់ សំដៅទទួលបានតម្លៃបន្ថែមខ្ពស់ និងទទួលបានផលចំណេញទាំងអស់គ្នា។
ទាក់ទងនឹងជីកសិកម្ម និងចំណីសត្វ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យភាគីកូរ៉េសិក្សាពីការវិនិយោគលើផលិតកម្មនៅកម្ពុជា ដើម្បីធានាប្រសិទ្ធភាពសេដ្ឋកិច្ច មានគុណភាពខ្ពស់ និងតម្លៃសមរម្យ អាចប្រកួតប្រជែងជាមួយនឹងការនាំចូល។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ទទួលស្វាគមន៍និងលើកទឹកចិត្តដល់ភាគីកូរ៉េធ្វើការវិនិយោគលើអ្វីដែលជាចំនុចខ្លាំងរបស់កម្ពុជាមានស្រាប់ ដើម្បីទទួលបានជោគជ័យឆាប់រហ័ស និងចំគោលដៅនៃការវិនិយោគពិតប្រាកដ ហើយក្រសួងកសិកម្មនឹងជួយគាំទ្រ តម្រង់ទិសសំដៅផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងជួយប្រជាកសិករក្នុងវិស័យកសិកម្ម៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់