ព័ត៌មាន
ដូងក្រអូប១៥០០គីឡូក្រាម ក្រោយរកឃើញថា លួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវ ចូលមកកម្ពុជា,ឯកឧត្ដម គីម រិទ្ធី បញ្ជាឱ្យយកទៅដុតកម្ទេចចោល
ព្រះវិហារ៖ ផ្លែដូងក្រអូបចំនួន១៥០០គីឡូក្រាម ក្រោយស្រាវជ្រាវរកឃើញថា ឈ្មួញលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវ ចូលមកកម្ពុជា តាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាឱ្យធ្វើការបង្ក្រាបដុតកម្ទេចចោលផងដែរ ។
បើតាមអាជ្ញាធរស្រុកឆែប បានឱ្យដឹងថា ក្រោយទទួលបានការណែនាំពីឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបញ្ជាលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ដឹកនាំកំលាំងគណៈបញ្ជាការរដ្ឋបាលស្រុកឆែប រួមទាំងក្រុមមន្ត្រីគយនៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ សហការជាមួយមន្ត្រីគយសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ សហការជាមួយកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការឃាត់រថយន្តសាំយ៉ុងដឹកផ្លែឈើមួយគ្រឿង ពាក់ស្លាកលេខក្រុងព្រះសីហនុ 2A-2243 មួយគ្រឿង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងមក ។ជាលទ្ធផលសមត្ថកិច្ចចម្រុះរកឃើញ៖ ផ្លែដូងក្រអូបចំនួន ២៨៥០ ផ្លែស្នើនឹង ១៥០០គីឡូក្រាម , ទឹកដូងច្រកដាក់ដបចំនួន ២៨០ដប ស្មើនឹង ៤២០លីត្រ ,សាច់ដូង ២៤គីឡូក្រាម ។
មន្ត្រីគយបានសាកសួរ និងស្រាវជ្រាវរកឃើញថា ដូងក្រអូបទាំងអស់នេះ គឺបានលួចនាំចេញពីប្រទេសថៃ ឆ្លងកាត់ប្រទេសឡាវ រួចបន្តនាំចូលតាមទូកឆ្លងកាត់កំពង់ចម្លង ឃុំកំពង់ស្រឡៅស្រុកឆែប ជាប្រភេទទំនិញដែលរាជរដ្ឋាភិបាលកម្ពុជាហាមឃាត់។ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ លោក ជាប សៅ ប្រធានសាខាគយ និងរដ្ឋករខេត្តកំពង់ធំ ព្រះវិហារ បានចាត់ក្រោមឱវាទ យកទំនិញទាំងនោះ ទៅធ្វើការដុតបំផ្លាញចោល នៅក្នុងបរិវេណសាលាស្រុកឆែប។
សូមបញ្ជាក់ថា ការដុតបំផ្លាញចោលនេះ មានការចូលរួម មានការចូលរួមពី លោក អភិបាលស្រុក កំលាំងអធិការដ្ឋាននគរបាលស្រុក កំលាំងកងរាជអាវុធហត្ថខេត្ត និងមន្ត្រីគយ និងអ្នកបើកបរ ឡានដឹកដូងក្រអូបនេះផងដែរ៕








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់