ព័ត៌មាន
មន្រ្តីអន្តរក្រសួងកម្ពុជាទទួលបានការបណ្តុះបណ្តាលជំនាញទប់ស្តាត់វិទ្យុសកម្ម និងសារធាតុគីមី នុយក្លេអ៊ែរ
មន្ត្រីជាន់ខ្ពស់ ក្រសួងការពារជាតិ និងអ្នកជំនាញការអន្តរជាតិ បានអបអរសាទរ ចំពោះជោគជ័យ នៃការប្រព្រឹត្តទៅដោយរលូន របស់សិក្ខាសាលាជាតិ ស្ដីពីការបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះ លើការគំរាមកំហែងដោយសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរ ដែលបានប្រព្រឹតទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការពារជាតិ។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទអង្គសិក្ខាសាលាជាតិនេះ នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា សមាជិកអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានថ្លែងថា តាងនាមឲ្យនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី ឯកឧត្តម ពិតជាមាន សេចក្តីសោមនស្សរីករាយណាស់ ដែលបានអញ្ជើញជាអធិបតីនៅក្នុងពិធីបិទ សិក្ខាសាលាជាតិរបស់យើងនាពេលនេះ។
ឆ្លងកាត់សិក្ខាសាលាហ្វឹកហ្វឺនបណ្តុះបណ្តាលរយៈពេល៤ថ្ងៃកន្លងមកនេះ យើងឃើញថាអ្នកជំនាញអន្តរជាតិរបស់យើងបានចែករំលែកបទពិសោធន៍ និងចំណេះដឹង លើមូលដ្ឋានគ្រឹះ ស្តីពីសារធាតុ/សម្ភារៈវិទ្យុសកម្ម និងនុយក្លេអ៊ែរ វិធីសាស្ត្រ ក្នុងការវាយតម្លៃហានិភ័យ ការចាត់វិធានការ និងការឆ្លើយតបហានិភ័យ ដែលបង្កឡើងដោយសារធាតុ,សម្ភារៈវិទ្យុសកម្ម និងនុយក្លេអ៊ែរ។ជាពិសេស តាមរយៈការចូលរួមចែករំលែកបទពិសោធន៍ និងផ្តល់ព័ត៌មាន ពីតំណាងនៃស្ថាប័នជាតិរបស់យើង ធ្វើឱ្យយើងឃើញកាន់តែច្បាស់ផងដែរថា កម្ពុជាបានចូលរួម និងមានការអភិវឌ្ឍស្ទើរគ្រប់ផ្នែកពាក់ព័ន្ធនឹងវិស័យសន្តិសុខ និងកិច្ចការគ្រប់គ្រង និងឆ្លើយតបលើហានិភ័យបង្កឡើងដោយសារធាតុ,សម្ភារៈវិទ្យុសកម្ម និងនុយក្លេអ៊ែរនេះ។
សិក្ខាសាលាហ្វឹកហ្វឺនបណ្តុះបណ្តាលរបស់យើង នាពេលនេះ ជាកម្មវិធីបណ្តុះបណ្តាលហ្វឹកហ្វឺនកសាងសមត្ថភាពកម្រិតមូលដ្ឋាន (Basic Training Course) ប៉ុណ្ណោះ ហើយអាជ្ញាធរជាតិអាវុធគីមីនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិរបស់យើង ដែលមានការិយាល័យ UNOCT របស់អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប (EU) ក៏ដូចជាបណ្តាដៃគូអន្តរជាតិ ផ្សេងៗទៀត ដើម្បីសម្របសម្រួលរៀបចំកម្មវិធី ហ្វឹកហ្វឺនបណ្តុះបណ្តាលកសាង សមត្ថភាពកម្រិតខ្ពស់ (Advanced Training Course) និងបណ្តុះបណ្តាលជំនាញ (Specialized Training Course) ដល់មន្ត្រីជំនាញជាតិរបស់យើងជាបន្តបន្ទាប់ នាពេលខាងមុខទៀត។
ឆ្លៀតក្នុងឱកាសនេះផងដែរនាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី Fanny Fert, តំណាងUNCCT ដែលបានជួយសម្របសម្រួលរៀបចំ កម្មវិធីសិក្ខាសាលាជាតិនេះឡើង ហើយបានចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងជំនាញដល់មន្ត្រីនៃ កម្ពុជានាពេលនេះផងដែរ៕អត្ថបទបាន ចក់
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦