ព័ត៌មាន
អភិបាលខេត្តប៉ៃលិន អន្តរាគមន៍ជួយពលករខ្មែរម្នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ នៅប្រទេសថៃ ត្រូវបានគេទុកចោលមិនព្យាបាល
ប៉ៃលិន៖ បន្ទាប់ពីទទួលបានព័ត៌មានថា មានពលករខ្មែរម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ ត្រូវបានគេទុកចោលមិនព្យាបាល ព្រមទាំងទារថ្លៃសេវាខូចខាតសម្ភារទៀតនោះ ប្រមាណបីម៉ឺនបាត (លុយថៃ) លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់មន្ត្រីជំនាញច្រកទ្វារព្រំដែន និង ក្រុមគ្រូពេទ្យ ចុះសម្របសម្រួល ដើម្បីយកពលករខ្មែរនោះមកធ្វើការព្យាបាលភ្លាមៗ នាថ្ងៃទី២៧ ខែមិថុនា នេះ ដោយមិនទុកចោលឡើយ ។
ពលករខ្មែរ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ មានឈ្មោះ ង៉ែត សុភ័ស្ស ភេទប្រុស អាយុ៣៨ឆ្នាំ ជា កម្មករធ្វើការនៅប្រទេសថៃ មានអាការៈធ្ងន់ធ្ងរមួយចំហៀងខ្លួន មានទីលំនៅ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុក ថ្មគោល ខេត្តបាត់ដំបង និងមានប្រពន្ធឈ្មោះ រឿន មករា រស់នៅជាមួយគ្នា។
លោក សែត វិចិត្រ នាយករដ្ឋបាលសាលាខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងថា ក្រោយពី ទទួលដំណឹងថា មានពលករខ្មែរម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ ដោយមិនមានការព្យាបាល ព្រមទាំងទុកចោលនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានធ្វើការទំនាក់ទំនង ភ្លាមៗទៅភាគីប្រទេសថៃ ដើម្បីឲ្យបញ្ជូនពលករយកមកព្យាបាលទាន់ពេលវេលា ដែលថ្លៃព្យាបាល និងការ ធ្វើដំណើរ ព្រមទាំងអាហារសម្រាប់ពលកររងគ្រោះ គឺមានការឧបត្ថម្ភទាំងស្រុងពីលោកជំទាវបណ្ឌិត។ នេះសបញ្ជាក់ថា លោកជំទាវបណ្ឌិតអភិបាលខេត្ត តែងតែបង្ហាញការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ របស់ពលករចំណាកស្រុក ដែលវិលត្រឡប់មកពីប្រទេសថៃ។ ការយកចិត្តទុកដាក់នេះ មិនត្រឹមតែ ជាការ លើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជាសកម្មភាពជាក់ស្តែង ក្នុងការជួយដោះស្រាយបញ្ហាប្រឈម នានាដែលពលករជួបប្រទះ។ អ្វីដែលកាន់តែពិសេសនោះ គឺលោកជំទាវអភិបាលខេត្ត បានផ្តល់សេវារថ យន្តជូនទៅដល់ស្រុកកំណើតដោយឥតគិតថ្លៃ សម្រាប់ពលករដែលវិលត្រឡប់មកពីប្រទេសថៃ ដែលនេះ ជាការជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគេបានយ៉ាងច្រើន និងកាត់បន្ថយការចំណាយ ហើយសកម្ម ភាពទាំងនេះ បានបង្ហាញពីការទទួលខុសត្រូវខ្ពស់ និងភាពជាអ្នកដឹកនាំដ៏ល្អរបស់លោកជំទាវក្នុងការ បម្រើប្រជាជន ។
ស្ត្រីឈ្មោះ រឿន មករា ដែលជាប្រពន្ធរបស់ពលកររងគ្រោះ បានឲ្យដឹងថា ប្តីរបស់គាត់ជួបគ្រោះ ថ្នាក់ចរាចរណ៍នៅថ្ងៃទី២៥ ខែមិថុនា នេះ វេលាម៉ោង៩យប់ ខណៈដើរទៅទិញម្ហូបយកមកហូបជុំគ្រួសារ ក៏ត្រូវបានរថយន្តថៃមួយគ្រឿងបើកមកបុកពីក្រោយក្នុងទិសដៅស្របគ្នា បណ្តាលឱ្យប្តីរបស់គាត់ខ្ទាតទៅប៉ះបង្គោលក្បែរផ្លូវ ត្រូវបានម្ចាស់បង្គោលទារឱ្យសងថ្លៃខូចខាតចំនួន៣ម៉ឺន បាត (ប្រាក់ថៃ) ស្មើលុយខ្មែរជាង៣លានរៀល។ ប្រពន្ធជនរងគ្រោះ បានបញ្ជាក់ថា៖ ប្តីរបស់គាត់គ្រោះ ថ្នាក់រហូតសន្លប់នៅហ្នឹងកន្លែង យកទៅព្យាបាលក៏គេមិនមើលដែរ ទុកប្តីរបស់គាត់ចោល ព្រោះតែគាត់មិន មានលុយព្យាបាល ទើបតែថ្ងៃទី២៧ ខែមិថុនា នេះ ភាគីថៃ បានបញ្ជូនប្តីមកប្រទេសខ្មែរវិញ ទាំងឈឺមិន ដឹងខ្លួន ត្រូវបានក្រុមគ្រូពេទ្យ និងមន្ត្រីច្រកទាំងអស់ជួយសង្គ្រោះ ។ ជាមួយនេះ រូបគាត់ និងក្រុមគ្រួសារ សូមថ្លែងអំណរគុណដល់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលបានចាត់ក្រុមគ្រូពេទ្យ ជំនាញ ជួយព្យាបាលជំងឺ និងឧបត្ថម្ភថវិកា ថ្លៃព្យាបាល និងថ្លៃធ្វើដំណើរ ព្រមទាំងអាហារ ដល់គ្រួសារ របស់គាត់ ៕





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់