ព័ត៌មាន
គិតត្រឹមថ្ងៃទី២៨ខែមិថុនានេះ ប្រជាពលរដ្ឋខ្មែរនៅថៃ បន្តវិលត្រឡប់ចូលស្រុកកំណើតវិញ ដោយទឹកមុខសប្បាយរីករាយ
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបន្ចាយមានជ័យ និងឯកឧត្តម អុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ចាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំតាមស្ថាប័នពាក់ព័ន្ធ បានអញ្ជើញចុះមកត្រួតពិនិត្យស្ថាភាពជាក់ស្តែងទូទៅនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃទី២៨ ខែមិថុនានេះ។
យោងតាមក្រុមការងារចុះជួយមូលដ្ឋានខេត្តបន្ចាយមានជ័យ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍បងប្អូនពលករខ្មែរ ដែលនៅបន្តចាកចេញពីថៃវិលចូលស្រុកកំណើតវិញ។
មន្រ្តីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបញ្ជាក់ថា អាជ្ញាធរកម្ពុជាទទួលបងប្អូនខ្មែរទាំងអស់ ឲ្យតែភាគីថៃបើកទ្វារអនុញ្ញាតឲ្យពួកគាត់វិលមកវិញ។
ប្រភពដដែលនេះ បានបញ្ជាក់ឱ្យដឹងទៀតថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ នៅមានបងប្អូនខ្មែរជាពលករ ចាកចេញពីថៃវិលចូលស្រុកវិញជាបន្តបន្ទាប់ ហើយសម្រាប់ជនជាតិថៃ ដែលធ្វើការនៅទីក្រុងប៉ោយប៉ែត ចង់វិលទៅថៃវិញ អាជ្ញាធរកម្ពុជាបើកទ្វារជូនដូចគ្នា៕








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់