ព័ត៌មាន
ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ សម្តែងការអរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់ឱកាសការងារដល់ពួកគាត់
ពលករខ្មែរជាច្រើននាក់ដែលទើបត្រឡប់មកពីប្រទេសថៃ បានសម្តែងការអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ឱកាសការងារភ្លាមៗដល់ពួកគាត់។ ខណៈមួយចំនួនបានជាប់ការងារថ្មីនៅក្នុងវិស័យរោងចក្រ និងមួយចំនួនផ្សេងទៀតបានចុះឈ្មោះដើម្បីរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា រហូតមកដល់ពេលនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធនៅបណ្តាច្រកព្រំដែនកម្ពុជា-ថៃ បានបំពេញតួនាទីយ៉ាងល្អប្រសើរ ក្នុងការផ្ដល់ព័ត៌មានស្ដីអំពីឱកាសការងារ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍របស់ ប.ស.ស. ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលបានវិលត្រឡប់មកស្រុកកំណើតវិញ។
ឯកឧត្តមអ្នកនាំពាក្យ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ពិសេសប្រទេសថៃ សូមវិលមកកាន់កម្ពុជាវិញ ប្រសិនបើគេមិនឱ្យតម្លៃ។ ឯកឧត្តម បានបន្តទៀតថា ការស្នើមកកាន់កម្ពុជាវិញនេះ មានន័យថា វិលមកស្រុកកំណើតវិញ វិលមកជួយប្រទេសជាតិវិញ ដោយសារបងប្អូនកំពុងតែពេញកម្លាំង កំពុងតែមានជំនាញបច្ចេកទេស១០-២០ឆ្នាំហើយ សូម យកចំណេះជំនាញទាំងអស់នេះវិលមកស្រុកកំណើតវិញ កសាងប្រទេសជាតិយើងវិញ ខណៈប្រាក់បៀវត្សរ៍ក៏ប្រហាក់ប្រហែលគ្នា ហើយនៅកម្ពុជាមានការគាំពារខាងផ្នែកសុខភាពច្រើនជាង មានប្រាក់សោធន និងមានប្រាក់គ្រោះថ្នាក់ការងារ។មួយវិញទៀត នេះក៏ជាឱកាសក្នុងការបង្កើតកម្លាំងសេដ្ឋកិច្ចកម្ពុជាផងដែរ។
ក្រុមពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ដែលទទួលបានឱកាសការងារថ្មីនៅរោងចក្រផ្សេងៗគ្នា តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានអំពាវនាវទៅដល់ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ហើយចង់ទទួលបានការងារធ្វើ សូមទាក់ទងរកការងារតាម NEA ដែលមានការងារថ្មីៗជាច្រើនកន្លែង ពីក្រុមហ៊ុនតូច-ធំ សហគ្រាស និងរោងចក្រទូទាំងប្រទេស។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ចំពោះបងប្អូនពលករដែលចង់បានឱកាសការងារធ្វើ សូមទំនាក់ទំនងទៅកាន់ទីភ្នាក់ងារជាតិមុខរបរ និងកា (NEA) ឬទាក់ទងសួរព័ត៌មានដោយផ្ទាល់តាមរយៈលេខទូរសព្ទ Hotline 1297 ឬ 077 23 23 78 / 016 78 66 55 (Telegram) និងទំព័រ Facebook (neakhmer)៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦