ព័ត៌មាន
ឯកឧត្តម ម៉ឹង សំផន ដឹកនាំក្រុមការងារចុះជួយស្រុកចន្ទ្រា ប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆមាស
ឯកឧត្តម ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះជួយស្រុកចន្រ្ទា បូកសរុបលទ្ធផលការងារគណបក្សប្រចាំឆមាស ឆ្នាំ២០២៥ នេះ ខណៈប្រាំមួយខែកន្លងទៅនេះក្រុមការងារគណបក្សប្រជាជនកម្ពុជា បានចុះជួយដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនោះគឺចុះជួយបូមទឹកសង្រ្គោះស្រែប្រាំងពលរដ្ឋបានរាប់ពាន់ហិកតា នៅតាមបណ្តាឃុំនានានៃស្រុកចន្ទ្រា។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ម៉ឹង សំផន បានកោតសរសើរ ដល់សមាជិក- សមាជិកាគណបក្សដែលបានខិតខំប្រឹងប្រែងបម្រើការងារបក្ស និងបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ដោយបានប្រារព្ធកម្មវិធីសង្រ្កាន្តនៅក្នុងស្រុក បង្កើតកម្មវិធីកម្សាន្ត និងកម្មវិធីមនុស្សធម៌នានាដល់បងប្អូនប្រជាពលរដ្ឋ និងពិសេសទៅទៀតបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការសប្បាយចិត្ត និងគាំទ្រយ៉ាងខ្លាំងនោះ គឺបានដឹកនាំនាយទាហាននៃកង ពលតូចដឹកជញ្ជូនលេខ៩៩ ចុះអន្តរាគមន៍បូមទឹកសង្រ្គោះស្រែប្រាំងរបស់ប្រជាកសិករបានរាប់ពាន់ហិកតា។ យ៉ាងណាក៏ដោយឯកឧត្តម ម៉ឹង សំផន ក៏បានធ្វើការចង្អុលបង្ហាញដល់ក្រុមការងារទាំងអស់ ត្រូវបន្តផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានសកម្មបន្ថែមទៀត ពោលគឺឲ្យដូចទៅនឹងភ្លៀងរលឹមយ៉ាងដូច្នេះដែរ។
ឯកឧត្តម ប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា រំលឹកដល់ក្រុមការងារគណបក្សបន្ថែមទៀតថា ត្រូវខិតខំអនុវត្តតួនាទីភារកិច្ច និងលក្ខន្តិកៈគណបក្ស និងគោលនយោបាយ របស់គណបក្សព្រមទាំង ត្រូវចូលរួមសកម្មភាព ចិញ្ចឹមចលនានៅមូលដ្ឋានឲ្យកាន់តែសកម្ម និងកាន់តែខ្លាំងក្លាឡើងថែមទៀត ដោយធ្វើឲ្យបានជាប់ជាប្រចាំ ស្របតាមស្ថានភាពរបស់មូលដ្ឋាន និងការប្រកាន់ខ្ជាប់នូវទស្សនៈមហាជន ដោយចាត់ទុកការងារនេះជា ការងារដ៏មានសារៈសំខាន់មួយក្នុងការតស៊ូដណ្ដើម សាធារណមតិ និងកសាងកម្លាំងគណបក្សនៅមូលដ្ឋានជាដើម។
ឯកឧត្តមបានបន្ថែមថាក្នុងនាមយើងជាមន្រ្តីគប្បីត្រូវខិតខំពង្រឹង ពង្រីកអំពើល្អក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការបម្រើប្រជាជន និងត្រូវលុបបំបាត់ ឲ្យបាននូវបាតុភាពអសកម្មនានា ដែលធ្វើឲ្យប្រជាជនមិនពេញចិត្ត ចំពោះគណបក្ស និងបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សឲ្យបានល្អប្រសើរបន្ថែមទៀតផងដែរ៕ អត្ថបទ៖ បាន ចក់






-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ