ព័ត៌មាន
សហគ្រិនក្នុងស្រុកកំពុងស្រូបយកផលិតផលពីវិស័យកសិកម្មកែច្នៃ ដើម្បីគាំទ្រដល់ទីផ្សារក្នុងស្រុក
សហគ្រិនក្នុងស្រុកបានកំពុងចូលរួមចំណែកកែលម្អខ្សែច្រវាក់ផលិតកម្ម ពង្រីងគុណភាព និងពង្រីកទីផ្សារ និងបានកំពុងទាញយកផលប្រយោជន៍ពីវិស័យសក្តានុពលផ្សេងៗ ជាពិសេសការស្រូបយកផលិតផលក្នុងវិស័យកសិកម្មយកកកែច្នៃចេញជាផលិតផលសម្រេចផ្សេងៗ គាំទ្រដល់ទីផ្សារក្នុងស្រុក។
រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បាននិងកំពុងបន្តអភិវឌ្ឍវិស័យឯកជន ក្នុងនោះសម្រាប់សហគ្រាសក្នុងស្រុក បាននឹងកំពុងបន្តពង្រឹងសហគ្រិនភាព និងការអភិឌ្ឍធុរកិច្ចតាមរយៈផ្សេងៗរួមមាន៖យន្តការ, កម្មវិធី, គម្រោង និងគំនិតផ្តួចផ្តើមនានា សហការជាមួយដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីកែលម្អខ្សែច្រវាក់ផលិតកម្ម ពង្រឹងគុណភាព និងពង្រីកទីផ្សារព្រមទាំងការ តភ្ជាប់ និងទាញយកផលប្រយោជន៍ពីសក្តានុពលសហគ្រាស និងការវិនិយោគធំៗ។
ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងថា ដោយសារការយកចិត្តទុកដាក់ ការផ្តល់កញ្ចប់ថវិកា គាំទ្រ និងការជំរុញពង្រឹងសមត្ថភាពវិស័យជនរបស់រាជរដ្ឋាភិបាលមកដល់បច្ចុប្បន្នឃើញថា សហគ្រិនក្នុងស្រុកបានកំពុងមានសម្ទុះ រីកចម្រើនគួរកត់សម្គាល់ដោយបានបង្កើតនូវសំណាកផលិតផលនៅក្នុងអាជីវកម្មផ្សេងៗគ្នា គាំទ្រដល់ទីផ្សារ ជាពិសេសការផលិត និងកែច្នៃចេញជាផលិតផលសម្រេចផ្សេងៗដូចជា៖ ភេសជ្ជៈ ចំណីអាហារវេចខ្ចប់ និងកសិផលស្រស់ៗជាច្រើន បាននឹងកំពុងដាក់ លក់លើទីផ្សារ, នេះជាការគាំទ្រដល់កសិករដែលជាអ្នកដាំដុះ និងការស្រូបកំលាំងពលកម្មជាដើម។
ចំណែក ឯកឧត្តម តាំង សុខឃី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឃី ចិន្តា ឌីវេឡុបម៉ិន ឯ.ក និងជាម្ចាស់កសិកដ្ឋានក្នុង ស្រុក លើកឡើងថា ផលិតកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា បានកំពុងដើរឆ្ពោះទៅមុខរួចហើយ នៅឡើយតែការកែច្នៃមិនទាន់បានកើត ឡើងផុលផុសនោះទេ ក្នុងនោះសម្រាប់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ត្រូវបង្កើនការផលិតឱ្យបានច្រើនជាផលិតផលដែលមានស្តង់ដារ, ប្រសិនផលិតផលយើងមានគុណភាព មិនត្រឹមឆ្លើយតបទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្ដែបានជំរុញដល់ការនាំចេញផងដែរ។
ឯកឧត្តមលើកឡើងបន្ថែមថា វិស័យកសិកម្ម គឺជាវិស័យមួយគាំទ្រដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បញ្ហានេះ កសិករគួរយកចិត្តទុកដាក់លើការដាំដុះ ចំណែកបងប្អូនដែលចំណាកស្រុក, គួរវិលត្រឡប់មកស្រុកកំណើនវិញរួមគ្នាបង្កើតមុខរបរ ក្នុងវិស័យកសិកម្ម ដើម្បីចូលរួមលើកកម្ពស់វិស័យកសិកម្មទាំងអស់គ្នា ក្នុងនោះប្រសិនបងប្អូនត្រូវការជំនាញបន្ថែម កសិដ្ឋានរបស់ឯកឧត្តមផ្ទាល់នឹងស្វាគមន៍ដល់បងប្អូន ក្នុងការជួយបណ្តុះបណ្តាលជំនាញ ដើម្បីយកទៅអនុវត្តនៅក្នុងផលិតកម្មរបស់ខ្លួន។
សូមបញ្ជាក់ វិស័យកសិកម្មកម្ពុជានៅក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលព្យាករថានឹងកើនឡើង ១,១% ដោយរំពឹងទុកនូវកំណើនល្អនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ និងការងើបឡើងសន្សឹមៗនៃអនុវិស័យនេសាទ។ អនុវិស័យដំណាំ ត្រូវបានរំពឹងថានឹងមានកំណើនល្អ ដោយសារការកើនឡើងនៃការវិនិយោគទាំងក្នុង និងក្រៅស្រុកនៅលើការកែច្នៃផលិតផលសិកម្ម ការកើនឡើងនៃវិនិយោគសាធារណៈ និងការអន្តរាគមន៍របស់រាជរដ្ឋាភិបាល។ ចំណែកអនុវិស័យចិញ្ចឹមសត្វក៏ត្រូវបានព្យាករងើបឡើងសន្សឹមៗដោយសារការអន្តរាគមន៍ របស់រាជរដ្ឋាភិបាលលើការនាំសាច់បង្កក ដែលនឹងលើកទឹកចិត្តដល់សហគ្រាសក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ