ព័ត៌មាន
ច្រកព្រំដែនអន្តរជាតិចាំយាម ស្ថានភាពស្ងប់ស្ងាត់ ខណៈភាគីទាំងពីរ បានសម្រួលឲ្យមានការចាកចេញនូវប្រជាពលរដ្ឋរៀងៗខ្លួន
កោះកុង៖ តាមការផ្ដល់ព័ត៌មានពីមន្ត្រីព័ត៌មានប្រចាំការនៅច្រកព្រំដែនអន្តរជាតិចាំយាម បានឱ្យដឹងថា ស្ថានភាពច្រកអន្តរជាតិចាំយាមខេត្តកោះកុង នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ច្រកទ្វារអន្តរជាតិ ហាតឡេក ស្រុកខ្លងយ៉ៃ ខេត្តត្រាត នៅបន្តបិទជាឯកតោភាគី។ ចំណែកឯខាងភាគីកម្ពុជា ច្រកព្រំដែនអន្តរជាតិចាំយាម នៅតែអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល គឺមិនអនុញ្ញាតឲ្យមានការនាំចូលនូវទំនិញគ្រប់ប្រភេទមកកម្ពុជាឡើយ។ ប៉ុន្តែភាគីទាំងពីរបានសម្របសម្រួលឲ្យមានការចាកចេញពីប្រទេសប្រជាពលរដ្ឋ ពលកររៀងៗខ្លួន។
ក្រុមការងាររបស់រដ្ឋបាលខេត្តកោះកុង នៅតែបន្តទទួលពលករខ្មែរ និងសម្របសម្រួលដឹកជញ្ជូនទៅកាន់មណ្ឌលសុវត្ថិភាព ព្រមទាំងផ្ដល់ការងារដល់ពលករណាដែលមានបំណងចង់បម្រើការងារ និងរោងចក្រនៅក្នុងខេត្តកោះកុង។ ទៀតសោត ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តកោះកុង នៅរង់ចាំពិនិត្យសុខភាពជូនពលករ ដែលបានចាកចេញពីប្រទេសថៃ ដោយមានការយកចិត្តទុកដាក់ខ្ពស់។ ស្ថានភាពសន្តិសុខ មានភាពស្ងប់ស្ងាត់ គ្មានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។








-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត