ព័ត៌មាន
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បែងចែកភាគលាភជាង ៣០ ប៊ីលានរៀលជូនភាគហ៊ុនិកមានឈ្មោះក្នុងបញ្ជី
ភ្នំពេញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកភាពបែងចែកភាគលាភឆ្នាំ២០២៤ ជាសាច់ប្រាក់ចំនួនជាង ៣០,៤ ប៊ីលានរៀល ក្នុងនោះជាង ៤,៥ ប៊ីលានរៀល ជាភាគហ៊ុនដែលត្រូវបែងចែកជូនភាគហ៊ុនិកឯកជន និងទឹកប្រាក់សរុបជាង ២៥,៨ ប៊ីលានរៀល ជាភាគលាភរបស់រដ្ឋ។
ឯកឧត្តម ឯក សុនចាន់ រដ្ឋមន្រ្តីប្រតិភូអបនាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើង នៅក្នុងពិធីបិទមហាសន្និបាតភាគហ៊ុនិកលើកទី១៣ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥ នេះថា មហាសន្និបាតនេះបានប្រព្រឹត្តទៅតាមរបៀបវារៈដូចបានកំណត់ទុក ដោយមានភាគហ៊ុនិកវត្តមានសរុប ២៧៣ រូប គិតជាភាគហ៊ុនមាន ចំនួនជាង ៧៦ លាន ស្មើនឹង ៨៧,៨១% នៃចំនួនភាគហ៊ុនធម្មតាសរុប និងទទួលបានលទ្ធផលដូចខាងក្រោម ៖ ១- បានទទួលជ្រាប អំពីរបាយការណ៍លទ្ធផលអាជីវកម្មឆ្នាំ២០២៤ និងទិសដៅអាជីវកម្មឆ្នាំ២០២៥។ ២- បានអនុម័តបែងចែកភាគលាភឆ្នាំ២០២៤ ជា សាច់ប្រាក់ចំនួនជាង ៣០.៤ ប៊ីលានរៀល ជូនភាគហ៊ុនិកដែលមានឈ្មោះក្នុងបញ្ជីភាគហ៊ុនិក នាកាលបរិច្ឆេទកំណត់ទុកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៥ (ក្នុងនោះទឹកប្រាក់ចំនួនជាង ៤,៥ ប៊ីលានរៀល ជាភាគលាភដែលត្រូវបែងចែកជូនភាគហ៊ុនិកឯកជន និងទឹកប្រាក់ ចំនួនជាង២៥,៨ ប៊ីលានរៀល ជាភាគលាភរបស់រដ្ឋដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ដែលត្រូវបានលើកលែងតាមរយៈ លិខិតលេខ ៦៥៨១ សហវ.អសប ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១) ដោយសំឡេងឆ្នោតគាំទ្រចំនួនជាង ៧៦ លានសំឡេង ស្មើនឹង ៩៩,៩៧% នៃចំនួនភាគហ៊ុនដែលមានវត្តមានសរុប។ ភាគលាភនេះនឹងត្រូវចែកជូនភាគហ៊ុនិក ចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងទឹកប្រាក់ចំនួន ៣៥០រៀល/ភាគហ៊ុន។
៣- បានអនុម័តលាភការរបស់សមាជិកក្រុមប្រឹក្សាភិបាលចំនួន ៧ រូប និងមន្ត្រីត្រួតពិនិត្យរដ្ឋអម រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំនួន ១ រូប សម្រាប់ឆ្នាំ២០២៥ ដែលមានទឹកប្រាក់សរុបចំនួនជាង ១.១ ប៊ីលានរៀល ដោយសំឡេងឆ្នោតគាំទ្រចំនួន ជាង ៧៦ លានសំឡេង ស្មើនឹង ៩៩,៩៦% នៃចំនួនភាគហ៊ុនដែលមានវត្តមានសរុប។ ៤- បានអនុម័តបន្តអាណត្តិជូន លោក ស្រេង សំឱក ជាអភិបាលឯករាជ្យ ដោយសំឡេងឆ្នោតគាំទ្រចំនួនជាង ៧៦ លានសំឡេង ស្មើនឹង ៩៩,៩៤% នៃចំនួនភាគហ៊ុន ដែលមានវត្តមាន សរុប។ ៥- បានអនុម័តបន្តអាណត្តិជូន លោក ណាំ ចន្ទី ជាអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន ដោយសំឡេងឆ្នោត គាំទ្រចំនួនជាង ២.៣ លានសំឡេង ស្មើនឹង ៩៨,០១% នៃចំនួនភាគហ៊ុនសរុបកាន់កាប់ដោយភាគហ៊ុនិកឯកជនដែលមានវត្តមាន។ ៦- បានអនុម័តកំណត់យកតម្លៃដើមគ្រានៃដីចំនួន ២ ទីតាំង ដែលមានទឹកប្រាក់សរុបជាង ៣.៩ លានដុល្លារអាម៉េរិក ដើម្បីជាមូលដ្ឋានក្នុង ការកត់ត្រាបង្កើនដើមទុន របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយសំឡេងឆ្នោតគាំទ្រចំនួនជាង ៧៦ លានសំឡេង ស្មើនឹង ៩៩,៩៤% នៃចំនួនភាគហ៊ុនដែលមានវត្តមានសរុប។
ឯកឧត្តមប្រតិភូ លើកឡើងបន្ថែមថា លទ្ធផលខាងលើនេះឆ្លុះបញ្ចាំងឱ្យឃើញថា ភាគហ៊ុនិកទាំងអស់នៅតែបន្តឆន្ទៈគាំទ្រ និង ផ្តល់ទំនុកចិត្តយ៉ាងមុតមាំ មកលើដំណើរការធុរកិច្ចរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏ដូចជាប្រសិទ្ធភាពនៃការដឹកនាំ គ្រប់គ្រង និង ចាត់ចែងអង្គភាពផងដែរ ក្នុងនោះឯកឧត្តមប្រធានគណៈអធិបតី នៃអង្គមហាសន្និបាតភាគហ៊ុនិកលើកទី១៣ ក៏បានប្រកាសទទួលស្គាល់ ជាផ្លូវការនូវអភិបាលទាំង២រូប សម្រាប់អាណត្តិថ្មីចាប់ពីថ្ងៃនេះតទៅគឺ៖ លោក ស្រេង សំឱក ជាអភិបាលឯករាជ្យ និងលោក ណាំ ចន្ទី ជាអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន៕
អត្ថបទ៖ សុន រ៉ាឌី


















-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត