ព័ត៌មាន
លេខាធិការដ្ឋាន ផ.ក.អ ចាប់ផ្តើមចាប់ឆ្នោតផ្តល់ដីសម្បទានជូនគ្រួសារក្រីក្រក្នុងជុំទី១
លេខាធិការដ្ឋានគណៈកម្មធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍ ដោយចីរភាព (ផ.ក.អ) សហការជាមួយស្ថានីយទូរទស្សន៍ជាតិកម្ពុជា នៅរសៀលថ្ងៃទី៣០ខែមិថុនានេះ បានរៀបចំពិធីចាប់ឆ្នោតអ្នកដាក់ពាក្យស្នើសុំដីជុំទី១ នៃកម្មវិធី«ផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ក្រោមអធិបតីភាពឯកឧត្តម សរ សុវណ្ណ ប្រធានលេខាធិការដ្ឋាន នៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព(ផ.ក.អ) ដោយមានការអញ្ជើញចូលរួមពីតំណាងអភិបាលខេត្ត និងស្ថាប័នពាក់ព័ន្ធនានា។ ពិធីនេះ រៀបចំធ្វើឡើងនៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា។

នៅក្នុងអង្គពិធី ឯកឧត្តម សរ សុវណ្ណ ប្រធានលេខាធិការដ្ឋាន ផ.ក.អ បានថ្លែងថា ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី លេខាធិការដ្ឋាន ផ.ក.អ. បាននិង កំពុងរៀបចំចាប់ឆ្នោតជុំទី១ សម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីនៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពមានសរុបចំនួន ១២,៣២៩គ្រួសារ ដែលត្រូវចាប់ឆ្នោតជុំទី១នេះ ជ្រើសរើសយកអ្នកមានសំណាងចំនួន ២,៥០០គ្រួសារ។ ដោយឡែកសម្រាប់អ្នកនៅសល់ចំនួន៩,៨២៩ គ្រួសារ នឹងត្រូវចាប់ឆ្នោតនៅជុំបន្តបន្ទាប់ទៀត។

ឯកឧត្តមបន្តថា នៅក្នុងការចាប់ឆ្នោតនេះ គ្រួសារមានសំណាងចំនួន ២,៥០០គ្រួសារ តាមលំដាប់លេខរៀង ដែលចាប់ឆ្នោត បានក្នុងរាជធានី ខេត្តសាមី ត្រូវបានបែងចែកជាពីរផ្នែកដូចជា៖ទី១.ចំពោះអ្នកបានដាក់ពាក្យស្នើសុំដីចំនួន ៥០០គ្រួសារ ដែលមានសំណាងលំដាប់លេខរៀងតាមការចាប់ឆ្នោតបានមុនគេ និងបន្តបន្ទាប់ (៤%) ក្នុងរាជធានី/ខេត្តសាមី ត្រូវបានចុះត្រួតពិនិត្យបុគ្គលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលអាចមានសិទ្ធិទទួលដីសម្រាប់គម្រោងទី១ នៅភូមិសាស្ត្រ អូរសែវ ឃុំស្ដៅនិងឃុំសាមមួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ទី២.អ្នកដាក់ពាក្យស្នើសុំដី ដែលមានសំណាងចំនួន២,០០០គ្រួសារទៀតដែលនៅសល់ ពុំទាន់បានចុះទៅត្រួតពិនិត្យលក្ខណៈសម្បត្តិ នឹងត្រូវចុះត្រួតពិនិត្យបន្តបន្ទាប់ សម្រាប់ជំនួសបង្គ្រប់ចំនួនកំណត់ ៥០០គ្រួសារ និង/ឬគម្រោងបន្ទាប់ តាមលំដាប់លេខរៀងបន្តបន្ទាប់ តាមលទ្ធផលនៃការចាប់ឆ្នោតក្នុងរាជធានី ខេត្តសាមី។

ការចាប់ឆ្នោតជុំទី១ ប្រព្រឹត្តទៅចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ខែមិថុនា រហូតដល់ថ្ងៃទី៤ខែកក្កដា ឆ្នាំ២០២៥ ដោយមានការផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ចាប់ពីម៉ោង១រសៀលតទៅ។ សម្រាប់ការចាប់ឆ្នោតក្នុងថ្ងៃទី១នេះ ត្រូវចាប់សន្លឹកឆ្នោតអ្នកមានសំណាងសរុបចំនួន៥៨៣គ្រួសារ ក្នុងចំណោមសន្លឹកឆ្នោតសរុបចំនួន២,៨៨១គ្រួសារស្ថិតក្នុងខេត្តចំនួន៥រួមមាន៖ បាត់ដំបង ស្ទឹងត្រែង ព្រះវិហារ បន្ទាយមានជ័យ និងខេត្តកោះកុង។
គួរបញ្ជាក់ដែរថា «កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើង ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព សម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាពផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់សង់លំនៅឋាន និងក្រីក្រគ្មានដីសម្រាប់ធ្វើកសិកម្ម ជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព៕ អត្ថបទ៖ ទូច សោភ័ណ









-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន3 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoកម្ពុជា បន្តតវ៉ាជំទាស់ នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ក្នុងការកាន់កាប់ទឹកដីកម្ពុជា ដាក់របាំងកុងតឺន័រ និងសាងសង់ផ្លូវចូលទៅតំបន់មួយចំនួន ក្នុងខេត្តឧត្តរមានជ័យ និងពោធិ៍សាត់
-
ព័ត៌មាន1 week agoឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន
-
ព័ត៌មាន1 week agoក្រោយប្រតិបត្តិការទ្រង់ទ្រាយធំ នគរបាលចាប់ជនបរទេសជាងពីរពាន់នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ
-
ព័ត៌មាន1 week agoក្រសួងការងារ នាំយកឱកាសការងារជិត ៣ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ផ្សព្វផ្សាយជូនដល់ពលរដ្ឋ ក្នុងខេត្តបាត់ដំបង
-
កីឡា1 week agoជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ជោគជ័យទាំងការរៀបចំ កើនទាំងគុណផលកីឡាករចូលរួម