ព័ត៌មាន
ក្រុមការងារចុះមូលដ្ឋាន សិស្ស និស្សិត ពលរដ្ឋនាំគ្នាដាំដើមឈើតាមដងផ្លូវជាង ៥គីឡូម៉ែត្រក្នុងឃុំត្រពាំងព្រីង
ត្បូងឃ្មុំ៖ ឯកឧត្តម ងួន ស្ដេចភក្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដឹកនាំនិស្សិត នៃពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ទៅចូលរួមជាមួយក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដាំដើមក្ងោកជាង ៥០០ដើម នៅតាមដងផ្លូវជាង ៥គីឡូម៉ែត្រ នៅក្នុងឃុំត្រពាំងព្រីង។
ក្នុងកម្មវិធីដាំដើមផ្កាក្ងោក ក្រោមប្រធានបទ “សន្តិភាពសម្រស់ជនបទបៃតង” នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ងួន ស្ដេចភក្តី មានប្រសាសន៍ថា សកម្ម ភាពដាំដើមឈើនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់បរិស្ថាននៅកម្ពុជា ហើយការងារនេះជាសកម្មភាពមួយ ក្នុងចំណោមសកម្មភាពផ្សេងទៀត ដែលក្រុមការងារតែងតែធ្វើ ក្នុងនោះក៏មានវិស័យអប់រំ និងសុខាភិបាលផងដែរ ។
ឯកឧត្តមបានបន្តថា សម្រាប់គោលបំណង នៃការដាំដើមក្ងោកនេះ គឺជាផ្នែកមួយនៃការលើកសម្រស់របស់ទីជនបទ ព្រោះដើមក្ងោកជារុក្ខជាតិមួយប្រភេទ ដែលមានផ្កាស្រស់ស្អាត និងជាទីទាក់ទាញដល់ភ្ញៀវទេសចរទៅលេងកម្សាន្ត និងថតរូបជាអនុស្សាវរីយ៍ ។
ជាមួយនេះ ឯកឧត្តមប្រធានក្រុមការងារ អំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះ សូមចូលរួមថែទាំដើមក្ងោកដែលបានដាំនៅតាមដងផ្លូវនេះ ហើយក៏អំពាវនាវដល់ប្រជាពលរដ្ឋផ្សេងៗទៀត ចូលរួមថែរក្សាបរិស្ថាន និងចូលរួមដាំដើមឈើទាំងអស់គ្នា ។
គួរបញ្ជាក់ថា សកម្មភាពដាំដើមក្ងោកតាមដងផ្លូវនេះ គឺជាលើកទី២ហើយ ដែលក្រុមការងារ អាជ្ញាធរ ក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនក្ពុជា (ស.ស.យ.ក) យុវជនកាកបាទក្រហម ប្រចាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងប្រជាពលរដ្ឋក្នុងភូមិទាំង១២ នៃឃុំត្រពាំងព្រីង រួមគ្នាដាំសរុបចំនួនសរុប១០០០ដើម អមសងខាងផ្លូវបេតុង ពីផ្លូវជាតិលេខ៧៣ ឆ្ពោះមកសាលាឃុំត្រពាំងព្រីង។
គួរបញ្ជាក់ថា សម្រាប់ការងារលើកកម្ពស់បរិស្ថាននេះ ក្រុមការងារចុះមូលដ្ឋានឃុំ បានចំណាយថវិកាលើការងារដាំដើមក្ងោកនេះចំនួនជាង ១៥លានរៀល ដើម្បីជាការលម្អសម្រស់ភូមិឃុំ និងផ្តល់ជាម្លប់បៃតង សម្រាប់សហគមន៍ឃុំត្រពាំងព្រីង តាមគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋាន និងការពារបរិស្ថាន របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទ បាន សុខរិទ្ធិ








-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ