ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ចាត់ទុកការថែទាំផ្លូវជនបទជាការចាំបាច់ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាជន
កំពង់ចាម ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនាផ្លូវ ស្តារ ថែទំា និងការកែលម្អហេដ្ឋរចនាសម្ព័ន្ធផ្លូវតាមជនបទជារឿងដ៏ចាំបាច់ ដើម្បី សម្រួលដល់ការធ្វើដំណើរ ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន និងសាធារណជនដែលធ្វើដំណើរឆ្លងកាត់នៅតាមតំបន់ទាំងនោះ។
លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំ ផ្លូវក្រាលកៅស៊ូពីរ ជាន់ DBST ចំនួន ៦ ខ្សែ ប្រវែងសរុបជាង ១០៤ គីឡូម៉ែត្រ នៅតាមបណ្តាស្រុកចំនួន ៥ ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា ខ្ទង់ចំណាយលើការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗនៅជនបទ។
លោកជំទាវ បន្តថា ជុំវិញផ្លូវជនបទនេះ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញ ក្នុងគោល ដៅបង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ ព្រោះនៅជនបទមានសារៈសំខាន់ ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និង សង្គមកិច្ចនៅជនបទ និងកាត់បន្ថយគម្លាតតំបន់ជនបទនិងទីក្រុងផងដែរ។ ដូច្នេះតាមរយៈផ្លូវខាងលើ ដែលអនុវត្តដោយ នាយកដ្ឋានផ្លូវ លំជនបទ, អ្នកទទួលការងារលើថែទាំប្រចាំផ្លូវនេះ សូមយកចិត្តទុកដាក់បន្ត និងត្រូវខិតខំប្រឹងប្រែងអនុវត្តឱ្យសម្រេចបានតាមផែនការ និងជំរុញការថែរក្សាផ្លូវឱ្យបានល្អ ក្នុងការជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់។
សូមបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ប្រកបដោយភាពធន់ ដើម្បីធានាបាននូវចីរភាពនៃការប្រើប្រាស់ និងឆ្លើយតបទៅនឹងបរិបទ និងតម្រូវការជាក់ស្តែងនៅតំបន់ជនបទតាមរយៈការស្ថាបនា កែលម្អ លើកកម្រិតគុណភាព ថែទាំ ជួសជុល ក៍ដូចជាការខិតខំសិក្សាស្រាវជ្រាវ ស្វែងរកបច្ចេកវិទ្យាថ្មីៗ សម្រាប់ការងារសាងសង់ផ្លូវជនបទ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ។ ក្នុងន័យនេះ ក្រសួងអភិវឌ្ឍន៍ជនបទ និងពង្រឹងបន្ថែមលើតួនាទី ភារកិច្ច និងការទទួលខុសត្រូវ របស់មន្ទីរពិសោធន៍ ក្នុងការធ្វើពិសោធសម្ភារៈសំណង់ដូចជាគុណភាពដី ថ្ម បេតុង ដែក កៅស៊ូ ខ្សាច់ ដើម្បីធានាគុណភាពផ្លូវជនបទ និង សំណង់សិល្បការ្យនានា ឱ្យស្របតាមស្ដង់ដារ និងបទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្ត ដែលជាប្រយោជន៍សម្រាប់សាធារណជន ប្រើប្រាស់ប្រកបដោយនិរន្ត និងប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ សុន រ៉ាឌី











-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត