ព័ត៌មាន
អភិបាលខេត្តកំពង់ឆ្នាំង៖ ខេត្តមានរោងចក្រសហគ្រាស៣២ និងកន្លែងធ្វើការ ១៨០០០កន្លែងសម្រាប់ទទួលបងប្អូនពលករ
កំពង់ឆ្នាំង៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ និងពលករវិលត្រឡប់ពីប្រទេសថៃវិញថា ខេត្តកំពង់ឆ្នាំងពេលនេះ មានរោងចក្រសហគ្រាសប្រមាណ៣២ និងកន្លែងធ្វើការជាង ១៨០០០កន្លែង រង់ចាំទទួលបងប្អូនពលករ។ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង មានក្រុមការងារសម្រាប់ទំនាក់ទំនងបងប្អូនពលករដល់គេហដ្ឋាន និងផ្តល់ការងារជូនតែម្តង។

ឯកឧត្តមអភិបាលខេត្តបានបន្តថា មកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង ទើបទទួលបងប្អូនពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃវិញបានប្រមាណជិត ៤០០នាក់ ហើយពលករដែលច្រើនជាងគេរស់នៅក្នុងស្រុកកំពង់លែង និងស្រុករលាប្អៀរ។ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងអាជ្ញាធរក្រុងស្រុក ឃុំភូមិ បានបែងចែកក្រុមការងារចុះជួបជាមួយបងប្អូនពលករ ហើយសម្ភាសពួកគាត់ក្នុងការរកការងារជូនពួកគាត់។ ក្នុងការសម្ភាសនោះ ខាងមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានជំរើស៣ សម្រាប់គាត់ ទី១- បើសិនពលករចង់រកការងារក្នុងស្រុកខេត្ត នោះក្រុមការងារ មន្ទីរការងារនឹងសហការជាមួយខាងរោងចក្រសហគ្រាស ដើម្បីដាក់គាត់ទៅទីតាំងណាដែលគាត់ចង់ធ្វើ។ ២- បើពលករចង់មានអាជីពមួយពិតប្រាកដសម្រាប់ធ្វើការងារនៅតាមក្រុមហ៊ុន ឬការបើកកន្លែងរកស៊ីដោយខ្លួនឯង ក្រុមការងារមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងដាក់ពួកគាត់ទៅវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈតែម្តង។ ទី៣- តែបើពួកគាត់ចង់រកស៊ីដោយខ្លួនឯង នោះក្រុមការងារនឹងផ្តល់សិទ្ធិក្នុងការរកស៊ីផងដែរ។ ឯកឧត្តមអភិបាលខេត្តក៏បានសុំអោយពលករនៅតាមបណ្តាខេត្តជាប់ខេត្តកំពង់ឆ្នាំង ក៏អាចមកដាក់ពាក្យធ្វើការងារនៅក្នុងខេត្តបានផងដែរ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង និងមន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ក៏បានបង្កើតក្រុមការងារជាមួយរដ្ឋបាលក្រុងស្រុកទាំង៨ ដើម្បីតាមដានបងប្អូនពលករដែលវិលពីប្រទេសថៃ ជារៀងរាល់ថ្ងៃ និងបានធ្វើការយ៉ាងល្អជាមួយបងប្អូន និងត្រៀមអោយពួកគាត់មានការងារធ្វើក្នុងពេលឆាប់ៗនេះ៕ កាំង ហុងវាស្នា
-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត