ព័ត៌មាន
សម្ដេចធិបតី៖ វិស័យកសិកម្មកម្ពុជាមានភាពធន់ទៅ នឹងការប្រែប្រួលអាកាសធាតុ
ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អបអរសាទរទិវាមច្ឆជាតិ ១កក្កដា ខេត្តតាកែវ នៅព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈកំណើនផលត្រីនៅកម្ពុជាកាលពីឆ្នាំកន្លងទៅ និងនៅដើមឆ្នាំ២០២៥នេះ គឺបានបញ្ជាក់យ៉ាងច្បាស់ថា វិស័យកសិកម្មកម្ពុជាមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ជាថ្មីថា បើទោះបីសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅក្នុងភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជា ប៉ុន្ដែប្រទេសកម្ពុជានៅបន្តសម្រេចបានកំណើនសេដ្ឋកិច្ចល្អប្រសើរជាបន្តបន្ទាប់ ជាពិសេសទទួលបានកំណើនវិនិយោគិនថ្មីបន្ថែមទៀត។ ចំណែក វិស័យជលផល និងសិកម្មគឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងកំពុងជំរុញការវិនិយោគបន្ថែមទៀត សម្រាប់ផ្គង់ផ្គង់នៅក្នុងស្រុក និងនាំចេញទៅបណ្ដាប្រទេសនានានៅលើពិភពលោក។
សូមជម្រាបថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យជលផលគឺជាអនុវិស័យធំទី២ បន្ទាប់ពីអនុវិស័យដំណាំ ផ្សេងៗខណៈវិស័យនេះបានរួមចំណែក២០%ក្នុងវិស័យកសិកម្ម។ ក្នុងនោះក្រសួងកសិកម្ម បានយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព ដោយរក្សាតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។ ក្នុងឆ្នាំ២០២៤ កន្លងទៅកម្ពុជាសម្រេចបានផលនេសាទទឹកសាបជិត ៤៧ ម៉ឺនតោន កើនឡើង ៩,៥% ធៀបនឹងឆ្នាំ២០២៣ ដែលសបញ្ជាក់ឱ្យឃើញពីប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងអភរិក្សរបស់រដ្ឋបាលជលផល ដោយមានការចូលរួមគាំទ្រយ៉ាងសកម្មពីក្រសួង-ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ជាពិសេសអាជ្ញាធរមូលដ្ឋានក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដែលមានលក្ខណៈបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ៕ អត្ថបទ៖ វ៉ន ដារ៉ា




-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត