ព័ត៌មាន
សម្ដេចធិបតី បញ្ជាឱ្យក្រុមការងារជំរុញវិស័យកសិឧស្សាហកម្ម និងឧស្សាហកម្មនៅខេត្តទិសខាងលិចកម្ពុជា
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អបអរសាទរទិវាមច្ឆជាតិ១កក្កដា នៅខេត្តតាកែវាព្រឹកនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្ដេចបានបញ្ជាឱ្យក្រុមការងារជំនាញតាមបណ្ដាក្រសួងស្ថាប័ន រៀបចំយន្តការ និងគោលនយោបាយរួចហើយ ដើម្បីធ្វើការជំរុញវិស័យកសិឧស្សាហកម្ម និងឧស្សាហកម្មទៅតាមបណ្ដាខេត្តនៅទិសខាងលិចរបស់កម្ពុជា។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ខេត្តនៅទិសខាងលិចរបស់កម្ពុជាទាំងនោះរួមមាន បាត់ដំបង បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ជាដើម ដែលជាខេត្តគោលដៅ សម្ដេចបានបញ្ជាឱ្យក្រុមការងារគណៈកម្មាធិការវិនិយោគសាធារណៈដាក់ចេញនូវក្របខណ្ឌគោលនយោបាយ ជំរុញទៅលើវិស័យ កសិឧស្សាហកម្ម និងឧស្សាហកម្មដោយធ្វើយ៉ាងណាឱ្យខេត្តទាំងនេះអាចមានលទ្ធភាពបង្កបង្កើនផល និងផលិតផលផ្គត់ផ្គង់នៅក្នុងស្រុក និងជំរុញការនាំចេញរបស់កម្ពុជាបន្ថែមទៀត។
បើតាមប្រសាសន៍របស់សម្តេចធិបតី កន្លងមករាជរដ្ឋាភិបាលបានធ្វើការលើកទឹកចិត្តដល់រាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប ធ្វើការជំរុញការអភិវឌ្ឍ និងវិនិយោគលើតំបន់ទេសចរណ៍ ដោយបានដាក់ចេញគោលនយោបាយយោគយល់លើកទឹកចិត្ត និងបន្ទាប់មកបានដាក់ចេញ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤នៅភាគឦសាន» លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍។ ហើយពេលនេះសម្ដេចបានបញ្ជាឱ្យដាក់ចេញនូវគោលនយោបាយជំរុញដល់ខេត្តទិសខាងលិច មានបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ក្នុងយុទ្ធសាស្ត្រច្រករបៀងមច្ឆា និងអង្ករជាមួយចិន៕ អត្ថបទ៖ វ៉ន ដារ៉ា
-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ