ព័ត៌មាន
ក្រុមការងារកសាងចលនាសមាជិកគណបក្សមូលដ្ឋានរាជធានី-ខេត្តចុះផ្តល់អំណោយជូនកងទ័ពជួរមុខនៅខេត្តព្រះវិហារ
ព្រះវិហារ៖ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារកសាងចលនាសមាជិកគណបក្សមូលដ្ឋានរាជធានី-ខេត្ត និងឯកឧត្តម ភឺន ផល្លា បានដឹកនាំក្រុមការងារគណបក្សរាជធានី-ខេត្តទាំង២៥ ជាអតីតសមាជិក និងសកម្មជនគណបក្សប្រឆាំងដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចុះផ្តល់អំណោយជូនកងទ័ពជួរមុខនៅកងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ។
ពិធីផ្តល់អំណោយនេះក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងនាយទាហាន និងពលទាហានជាច្រើនរូប។
នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណចំពោះការដឹកនាំរបស់ ឯកឧត្តម យូ សិរីវុឌ្ឍ ជាមួយក្រុមការងារកសាងចលនាសមាជិកគណបក្សមូលដ្ឋានរាជធានី-ខេត្ត ដែលបាននាំយកអំណោយទាំងថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈសម្រាប់ចែកជូនដល់កងទ័ពជួរមុខ។
តាងនាមនាយទាហាន និងពលទាហាន ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, នាយទាហាន និងពលទាហានទាំងអស់បានត្រៀមវាយបក និងការពារបូរណភាពទឹកដី និងអធិបតេយ្យភាពឈ្លានពានឱ្យខាងតែបានគ្រប់ពេលវេលា។
នាឱកាសនោះ ឯកឧត្តម យូ សិរីវុឌ្ឍ ថ្លែងថា ការរៀបចំជួបជុំ និងផ្តល់អំណោយជូនកងទ័ពជួរមុខនាពេលនេះ មានគោលបំណងបង្ហាញពីស្មារតី និងសាមគ្គីភាពខ្មែរតែមួយ ពិសេសគឺបងប្អូនជាក្រុមការងារកសាងចលនាសមាជិកគណបក្សមូលដ្ឋានរាជធានី-ខេត្ត ដែលជាអតីតសមាជិក និងសកម្មជនគណបក្សប្រឆាំង។
ឯកឧត្តម យូ សិរីវុឌ្ឍ ថ្លែងបន្តថា ក្រុមការងារកសាងចលនាសមាជិកគណបក្សមូលដ្ឋានរាជធានី-ខេត្ត ដែលមានអតីតសមាជិក និងសកម្មជនគណបក្សប្រឆាំងមើលឃើញថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុតក្នុងការការពារអធិបតេយ្យភាព និងការឈ្លានពានពីប្រទេសថៃ ដូច្នេះហើយនេះជាពេលវេលារបស់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ដើម្បីរួបរួមគ្នាជាកម្លាំងតែមួយគាំទ្រដល់កងទ័ពជួរមុខដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន។
ក្នុងឱកាសទិវាមច្ឆាជាតិ ១ កក្កដា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសយ៉ាងខ្លាំងៗថា កម្ពុជានៅតែបន្តដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងច្បាប់អន្តរជាតិដដែល ហើយកុំឃើញកម្ពុជាស្ងៀមស្ងាត់កុំគិតថាកម្ពុជាខ្លាចខ្លួនឲ្យសោះ កម្ពុជាមានលទ្ធភាពឆ្លើយតបគ្រប់ពេលវេលាទាំងអស់៕











-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា