ព័ត៌មាន
ក្រុមប្រឹក្សាធម្មនុញ្ញ បែងចែងក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញ អាណត្តិ៣ឆ្នាំ លើកទី១០
ភ្នំពេញ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាព ឯកឧត្តម ហ៉ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈមួយចំនួន។
របៀបវារៈទាំងនោះ រួមមាន៖
*១- បែងចែកក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨)
*២- តែងតាំងអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨)
*៣- កែសម្រួលសមាសភាពក្រុមការងារបកប្រែភាសាបរទេស
*៤- បញ្ហាផ្សេងៗ។
ជាលទ្ធផលនៃកិច្ចប្រជុំ៖
*១- ក្រុមប្រឹក្សាធម្មនុញ្ញបានអនុម័តជាឯកច្ឆន្ទ ដោយសម្រេចបែងចែកក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញ អាណត្តិ ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨)៖ ក្រុមទី១ (លោក ហ៊ី សោភា លោក អ៊ុជ គឹមអន លោកស្រី ខែក កែមាលី ស៊ីសូដា), ក្រុមទី២ (លោកស្រី លី រួចឡេង លោក ឌុយ ឆៅ លោក ស្រី ណូរី) និងក្រុមទី៣ (លោក កែវ ពុទ្ធរស្មី លោក យក់ ង៉ុយ លោក យូ ប៊ុនឡេង)។
*២- ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចចាត់តាំងអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាធម្មនុញ អាណត្តិ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨) ចំនួន ៣រូបគឺ៖ លោក យូ ប៊ុនឡេង លោក តាំង រតនា និងលោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា។
*៣- ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចកែសម្រួលសមាសភាពក្រុមការងារបកប្រែភាសាបរទេស៖ ១- លោក អ៊ុជ គឹមអន ប្រធាន ២- លោក ស្រី ណូរី អនុប្រធាន ៣- លោក កែវ ពុទ្ធរស្មី សមាជិក និង៤- លោក យូ ប៊ុនឡេង សមាជិក៕






-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន7 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ ថៃធ្លាប់ប្រកាសថាស្រឡាញ់សន្ដិភាព ប៉ុន្តែបែរជាប្រកាសប្រើប្រាស់កម្លាំង មិនដោះស្រាយសន្តិវិធី