ព័ត៌មាន
ទិន្នផលត្រីឆមាសទី១ឆ្នាំ២០២៥ កើនឡើងជាង៣ពាន់តោន លើសឆមាសទី១ឆ្នាំ២០២៤ ដោយសារការបង្ក្រាបបទល្មើសនេសាទបានច្រើន
កំពង់ឆ្នាំង៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអោយដឹងថា ទិន្នផលត្រីក្នុងឆមាសទី១ឆ្នាំ២០២៥នេះទទួលបានជាង២៥ពាន់តោន កើនជាង៣ពាន់តោនលើសឆមាសទីឆ្នាំ២០២៤។ កត្តាដែលនាំអោយកើនឡើងនេះ ដោយសារមានការសហការបង្ក្រាបបទល្មើសនេសាទពីកម្លាំងកងទ័ព ជំនាញរដ្ឋបាលជលផល រួមនិងអាជ្ញាធរឃុំស្រុកខេត្ត។
លោក ងិន ហ៊ុន បានបន្តថា៖ ក្រោយពីមានបទបញ្ជាពីថ្នាក់ដឹកនាំ ក្នុងការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅជុំវិញបឹងទន្លេសាប និងទន្លេសាប ដែលមានកម្លាំងរដ្ឋបាលជលផល ខ័ណ្ឌជលផល កម្លាំងកងទ័ព អាជ្ញាធរគ្រប់ជាន់ថ្នាក់ បានសហការគ្នាក្នុងការបង្ក្រាបបទល្មើសនេសាទទាំងនេះ រួមនិងបន្តការយាមកាមបន្ថែម នាំអោយទិន្នផលត្រីទឹកសាបនៅតាមដែនទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង នេសាទបានប្រមាណជាង២៥ពាន់តោនក្នុងឆមាសទី១ឆ្នាំ២០២៥។ ទិន្នផលត្រីទឹកសាបក្នុងឆមាសទី១ឆ្នាំ២០២៥នេះ បានកើនឡើងជាង៣ពាន់តោន លើសឆ្នាំ២០២៤ ក្នុងឆមាសទី១។ ចាប់ពីដើមខែមិថុនា មកដល់ពេលនេះ បទល្មើសនេសាទធំៗជាច្រើនដែលបានបង្ក្រាបហើយនោះ មិនអោយមានបន្ត ឬបង្កើតឡើងវិញនោះឡើយ ហើយកម្លាំងរដ្ឋបាលជលផល និងកម្លាំងកងទ័ព តែងបន្តពិនិត្យជាប្រចាំនៅតាមទីតាំងដែលកើតបទល្មើសនេសាទកន្លងមក។
លោក ងិន ហ៊ុន បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ជួយចូលរួមក្នុងការថែរក្សាពូជមច្ឆាជាតិយើងអោយគង់វង្សយូរអង្វែង ដោយបងប្អូនជួយថែរក្សានូវព្រៃលិចទឹក តំបន់ព្រៃលិចទឹក កុំប្រើប្រាស់សារធាតុគីមីច្រើនតាមតំបន់លិចទឹក កុំប្រើប្រាស់ឧបករណ៍ល្មើសដែលក្រសួងកសិកម្ម និងច្បាប់ស្តីពីជលផលបានហាមឃាត់។ ជួយផ្តល់ព័ត៌មានពីការប្រព្រឹត្តបទល្មើស ឬកន្លែងបង្កើតបទល្មើសដល់អាជ្ញាធរ កម្លាំងរដ្ឋបាលជលផល និងកម្លាំងកងទ័ព ដើម្បីកម្លាំងទាំងអស់ចេញបង្ក្រាបទាន់ពេលវេលា៕ កាំង ហុងវាស្នា
-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ