ព័ត៌មាន
សភាកម្ពុជា និងអារ៉ាប៊ីសាអូឌីតពង្រឹងទំនាក់ទំនង ដើម្បីផលប្រយោជន៍កាន់តែច្រើនជូនប្រជាពលរដ្ឋ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh) ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅព្រឹកថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០២៥នេះ នៅវិមានរដ្ឋសភា ក្នុងពេលដែល ឯកឧត្តមបណ្ឌិត បានដឹកនាំគណៈប្រតិភូសភា អារ៉ាប៊ីសាអូឌីត បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ និងគណៈប្រតិភូ សភាអារ៉ាប៊ីសាអូឌីត ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅកម្ពុជានាពេលនេះ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកទី១ នេះ ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនៅក្នុងទំនាក់ទំនងនៃស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរដែលត្រូវបានបន្តពូនជ្រំ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការប្រកបដោយផ្លែផ្ការបស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរជាណាចក្រកម្ពុជា ទៅកាន់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា តួកគីយេ និងអេមីរ៉ាត អារ៉ាប់រួម កាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ និងជំនួបពិភាក្សាការងាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងព្រះអង្គម្ចាស់នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីឆ្នាំកន្លងទៅនោះ។
សម្តេចរដ្ឋសភាធិបតី មានប្រសាសន៍ថា ដំណើរទស្សនកិច្ចនាពេលនេះពិតជាមានសារៈសំខាន់ និងជាកាលានុវត្តភាថ្មីមួយទៀតដែលនឹងជួយពង្រឹង ពង្រីក និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-អារ៉ាប៊ីសាអូឌីត ដែលបានកសាងឡើងចាប់តាំងពីខែតុលា ឆ្នាំ២០១០ ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមមួយកម្រិតទៀត ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។ កន្លងមកសភាប្រទេសទំាងពីរបានគំាទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានា។
ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានគោរពអញ្ជើញ ឯកឧត្តមមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងក្លាយជាមធ្យោបាយដ៏សំខាន់មួយដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរ ក៏ដូចជាការលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើនឡើង។
ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ បានថ្លែងការកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ហើយសង្ឃឹមថា គោលដៅអភិវឌ្ឍន៍កម្ពុជាដ៏ត្រឹមរបស់រាជរដ្ឋាភិបាលឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍នោះ នឹងសម្រេចបានជោគជ័យជាមិនខានឡើយ។ ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ថា កម្ពុជាមានសក្តានុពលជាច្រើន ហើយប្រជាពលរដ្ឋខ្មែរមានក្រមសីលធម៌ខ្ពស់ ដែលជាប្រភពទាក់ទាញវិស័យទេសចរណ៍។ ឯកឧត្តមសង្ឃឹមថា កម្ពុជានិងអារ៉ាប៊ីសាអូឌីតនឹងភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងគ្រប់វិស័យកាន់តែងាយស្រួលឡើង។
ឯកឧត្តមបណ្ឌិត ប្រធានរដ្ឋសភាអារ៉ាប៊ីសាអូឌីត បានស្នើឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកបន្ថែមទៀត រវាងសភាប្រទេសទំាងពីរ។ នៅក្នុងនោះ ឯកឧត្តមបណ្ឌិត បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅ អារ៉ាប៊ីសាអូឌីត នាពេលខាងមុខនេះ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលយកការគោរពអញ្ជើញនេះ ដោយសម្តេចបានគូសបញ្ជាក់ថា នឹងរកពេលវេលាសមស្របណាមួយដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត។ ជាមួយគ្នានេះ សម្តេចមានជំនឿយ៉ាងមុតមាំថា ក្រោយពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាបានបញ្ចប់ទៅ ទំនាក់ទំនងប្រទេសទំាងពីរកាន់តែជិតស្និទ្ធ រឹងមាំបន្ថែមទៀត នៅក្នុងនោះស្ថានទូត អារ៉ាប៊ីសាអូឌីត នៅក្នុងរាជធានីភ្នំពេញនឹងបើកដំណើរការជាផ្លូវការ។
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរក៏ផ្លាស់ប្តូរព័ត៌មានពីទៅគ្នាទៅវិញទៅ ជុំវិញបញ្ហានយោបាយ សេដ្ឋកិច្ច និងបញ្ហាសកលផងដែរ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍សន្តិភាព និងបានលះបង់គ្រប់បែបយ៉ាង រួមសុខរួមទុក្ខជាមួយពលរដ្ឋនៅគ្រប់កាលៈទេសៈរហូតមក។ មរតករបស់សម្តេចតេជោ ហ៊ុន សែន បានបន្តដឹកនាំ ដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភានេះ ប្រកដោយថាមវន្ត វ័យក្មេង ពោលពេញដោយសមត្ថភាព ចំណេះដឹងនិងសីលធម៌ខ្ពស់។ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញយុទ្ធសាស្រ្តបច្ចកោណ ក្នុងការដឹកនាំកម្ពុជាឆ្ពោះសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕

-
ព័ត៌មាន5 days ago
ដូងក្រអូប១៥០០គីឡូក្រាម ក្រោយរកឃើញថា លួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវ ចូលមកកម្ពុជា,ឯកឧត្ដម គីម រិទ្ធី បញ្ជាឱ្យយកទៅដុតកម្ទេចចោល
-
ព័ត៌មាន1 week ago
ការធ្វើដំណើរងាយស្រួល សន្សំថវិកា និងជីវភាពធូរធារជាងមុន ក្រោយប្រជាពលរដ្ឋទទួលបានផ្លូវបេតុងលិចទឹក២ខ្សែពីរាជរដ្ឋាភិបាលកម្ពុជា
-
ព័ត៌មាន12 hours ago
មញ្ជូសាសម្ដេច ជា ស៊ីម និងភរិយា ត្រូវបានដង្ហែពីភ្នំពេញមកតម្កល់ធ្វើបុណ្យ៣ថ្ងៃ នៅស្រុកកំណើត ស្រុកកំចាយមារ ខេត្តព្រៃវែង
-
ព័ត៌មាន3 days ago
TOP STORY | អគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទចូល ចេញឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិឬច្រកទ្វារតំបន់ណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃឡើយ
-
ព័ត៌មាន2 days ago
TOP STORY | សម្ដេចតេជោចេញសារដាស់តឿនដល់ជនរួមជាតិកម្ពុជាត្រៀមខ្លួនវាយចោរឈ្លានពានទឹកដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា
-
ព័ត៌មាន3 days ago
អ្នកនាំពាក្យ៖ សម្ដេចតេជោតែងលើកឡើងថា បើមិនចេះយុទ្ធសាស្រ្ត កុំធ្វើនយោបាយ ឬធ្វើជាអ្នកដឹកនាំ
-
ព័ត៌មាន4 days ago
អភិបាលខេត្តប៉ៃលិន អន្តរាគមន៍ជួយពលករខ្មែរម្នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ នៅប្រទេសថៃ ត្រូវបានគេទុកចោលមិនព្យាបាល
-
ព័ត៌មាន4 days ago
លោកជំទាវ ចាយ ច័ន្ទរ៉ានី ចុះសួរសុខទុក្ខ និងឧបត្ថម្ភសម្ភារដល់កងពលតូចអន្តរាគមន៍លេខ១២៨ ប្រចាំទិសទី១ ខេត្តព្រះវិហារ