ព័ត៌មាន
ក្រសួងការងារ គ្រោងនាំក្រុមហ៊ុនធំៗចុះទៅសម្ភាសន៍ផ្ដល់ឱកាសការងារនៅតាមភូមិ-ស្រុក ក្នុងខេត្តចំនួន៥ ចាប់ពីថ្ងៃទី៦ខែកក្កដានេះតទៅ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងដឹកនាំក្រុមហ៊ុនធំៗនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSEZ) តំបន់សេដ្ឋកិច្ចពិសេសចេជាង(Zhejiang) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) និងរោងចក្រ Spot Tech ចុះមូលដ្ឋាន ដើម្បីចុះទៅសម្ភាសន៍ជ្រើសរើសកម្លាំងពលកម្មនៅតាមភូមិ ស្រុកក្នុងខេត្តចំនួន៥ ចាប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះតទៅ។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា មន្រ្តីជំនាញនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំគម្រោងរួចរាល់ហើយ ដើម្បីដឹកនាំក្រុមហ៊ុនធំៗដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSEZ) តំបន់សេដ្ឋកិច្ចពិសេសចេជាង (Zhejiang) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងរោងចក្រ Spot Tech ដើម្បីចុះជ្រើសរើសកម្លាំងពលកម្មដល់ភូមិស្រុកនៅក្នុងខេត្តចំនួន ៥ ដែលជាជំហានដំបូង។

ឯកឧត្តមបន្តថា គម្រោងនេះនឹងចាប់ផ្ដើមពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះតទៅ ដោយចាប់ផ្ដើមខេត្តចំនួន៥ ដូចជា ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ តាមរយៈរថយន្តការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
អ្នកនាំពាក្យបានបញ្ជាក់ថា៖«គោលបំណងសំខាន់របស់យើង គឺរំកិលសេវាផ្ដល់ឱកាសការងារជូនពលរដ្ឋដល់មុខផ្ទះតែម្ដង ព្រោះនៅតំបន់ដាច់ស្រយាលមួយចំនួនមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីការស្វែងរកការងារ ឬបងប្អូនយើងខ្លះថា មិនដឹងទៅរកការងារនៅឯណា? ដូចនេះ ដើម្បីដោះស្រាយចម្ងល់ទាំងនេះ យើងត្រូវតែបើកយុទ្ធនាការនេះឡើងក្នុងការឱកាសផ្ដល់ការងារធ្វើដ៏សំបូរបែបទៅដល់ភូមិ ស្រុករបស់ពួកគាត់តែម្ដង»។
លើសពីនេះ ឯកឧត្តម ស៊ុន មេសា លើកឡើងថា កម្លាំងពលកម្មដែលកំពុងមានតម្រូវការខ្ពស់នាពេលនេះ គឺការងារនៅក្នុងកសិដ្ឋាន រោងចក្រវាយនភ័ណ្ឌកាត់ដេរ ការងារក្នុងវិស័យឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យយានយន្តគ្រប់ប្រភេទ និងវិស័យសំខាន់ៗជាច្រើនទៀតប្រមាណជាង ២៥ម៉ឺនកន្លែង។

គួររំឭកផងដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំទីតាំងសម្រាប់ដាក់ស្ដង់ពិព័រណ៍ (Booths)ការងាររបស់តំបន់សេដ្ឋកិច្ច PPSEZ តំបន់សេដ្ឋកិច្ច Zhejiang សមាគម TAFTAC និងរោងចក្រ Spot Tech នៅតាមច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដើម្បីផ្សព្វផ្សាយពីតម្រូវការកម្លាំងពលកម្មជាច្រើនដល់បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ៕

-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ