ព័ត៌មាន
សិស្សកម្ពុជាដណ្តើមបានជើងឯកពីការប្រកួតកំរិតភាសាអង់គ្លេសលំដាប់អន្តរជាតិនៅចក្រភពអង់គ្លេស
ភ្នំពេញ ÷ សិស្សកម្ពុជាដណ្តើមមេដាយបានចំនួន១៧គ្រឿង និងទទួលបានជើងឯកពីការប្រកួតប្រជែងកំរិតភាសាអង់គ្លេសលំដាប់អន្តរជាតិ នៅចក្រភពអង់គ្លេស ដែលនេះជាការដណ្តើមបានជ័យជម្នះដ៏ធំធេង និងបានបង្ហាញឲ្យឃើញអំពីការរីកចម្រើនវិស័យអប់រំនៅកម្ពុជា។
សិស្សពូកែកម្ពុជា ដែលត្រូវបានជ្រើសរើសចេញពីសាលារដ្ឋ និងឯកជន ដែលត្រឡប់មកពីការប្រកួតប្រជែង កម្រិតភាសាអង់ គ្លេសលំដាប់អន្តរជាតិ ក្នុងកម្មវិធី Teeneagle Competition នៅសាកលវិទ្យាល័យ University of Surrey ចក្រភពអង់គ្លេស នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានលើកឡើងថា នៅក្នុងការប្រកួតប្រជែងដ៏អស្ចារ្យកម្រិតលំដាប់ថ្នាកពិភពលោក លើកផ្នែក Speaking Debate, spelling bee, writing and knowledge quiz ដោយមានសិស្សចូលរួមសរុបប្រមាណជា ៣៣៥ នាក់ មកពីបណ្តាប្រទេសចំនួន ២០ ក្នុងនោះសិស្សកម្ពុជាបានចូលរួមចំនួន១០នាក់ ដណ្តើមមេដាយបានចំនួន ១៧ គ្រឿង ក្នុងនោះ មេដាយមាសចំនួន ៦ គ្រឿង, ប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធមានចំនួន ៧ គ្រឿង។ ចំណែកអ្វីដែលសំខាន់ជាងនេះ សិស្សកម្ពុជា ដណ្តើមបានជើងឯកពីការប្រកួតប្រជែងនៅក្នុងកម្មវិធីនោះ។
ជុំវិញការប្រកួតប្រជែងនេះ ពួកគាត់បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ចំពោះការដណ្តើមបានជ័យជម្នះដ៏ធំធេង សម្រាប់មុខមាត់គ្រួសាររបស់ពួកគាត់ និងសម្រាប់សង្គមកម្ពុជាផងដែរ, ដោយតាមរយៈនេះបានបង្ហាញឱ្យឃើញថា កម្ពុជាកំពុងមាន ការអភិវឌ្ឍរីកចម្រើនលើវិស័យអប់រំ និងកំពុងបង្ហាញដល់ពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាល ដែលបាននិងកំពុងផ្តោតសំខាន់លើការអប់រំជាធំ ទើបពួកគាត់ទទួលបានស្នាដៃល្អពីការប្រកួតប្រជែងនោះ។
ទាក់ទិនការប្រឡងនេះ, លោក គង់ សាលីមីន អ្នកសម្របសម្រួល Bright Education Consultant and Travel លើកឡើង ថា តាមរយៈនៃការចូលរួមការប្រកួតពានរង្វាន់ជើងឯកពិភពលោកនេះ បានបង្ហាញឱ្យឃើញថា សិស្សកម្ពុជាពិតជាមានសមត្ថភាព ខ្លាំងពូកែគួរកត់សម្គាល់ បើធៀបនិងសិស្សអន្តរជាតិមកពីបណ្តាលប្រទេសផ្សេងៗទៀត ជាក់ស្តែងសិស្សកម្ពុជា ដែលចូលរួមប្រកួត លើកនេះទោះបីសិស្សកម្ពុជាទទួលបានមេដាយបានតិច តែអ្វីដែលសំខាន់ជាងនេះ គឺសិស្សកម្ពុជាដណ្តើមបានជើងឯកពីការប្រកួត ប្រជែងនោះ។
សូមបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបន្តរក្សា សន្តិភាព ស្ថិរភាព និងទ្រទ្រង់ដំណើរការវិវឌ្ឍន៍តទៅមុខ គឺឈរលើវិថីអភិវឌ្ឍប្រកបដោយគុណភាព និងចីរភាព ក្នុងនោះសម្រាប់ ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ការអប់រំក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ, ការអភិវឌ្ឍឧត្តមសិក្សានិងស្រាវជ្រាវ, ការអភិវឌ្ឍវិស័យអប់រំកាយនិងកីឡា, ការអភិវឌ្ឍជំនាញបច្ចេកទេស ជំនាញទន់ និងសហគ្រិនភាពសម្រាប់យុវជន និងការគាំទ្រសេវាអប់រំនិងអភិបាលកិច្ចល្អ៕
អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង