ព័ត៌មាន
«សុវត្ថិភាពនៃសុខភាព មិនបានមកដោយភាពចៃដន្យនោះទេ សុវត្ថិភាពនេះ មិនឈប់សំចតឡើយ គឺទាមទារការចូលរួមប្រឹងប្រែងធ្វើអោយមានជាប់ជាប្រចាំ»
ភ្នំពេញ ៖ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៦៧៩នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី រំលឹកឡើងវិញពីគោលបំណងនៃវគ្គចែករំលែក ដែលបានធ្វើមកចំនួន៧៤ដង រួចមកហើយ។ វគ្គបណ្តុះបណ្តាលនេះមិនដូចជាវគ្គបណ្តុះបណ្តាលផ្សេងៗទៀតទេ ដោយសារវគ្គនេះមានលក្ខណៈពិសេសមួយ ដែលមន្រ្តីសុខាភិបាលមិនត្រឹមតែទទួលបានទ្រឹស្តីនៃការដឹកនាំទេ តែបានទទួលនូវឧទាហរណ៍ដែលមានភាពជាក់ស្តែងសម្រាប់វិស័យសុខាភិបាលទាំងមូលផងដែរ។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា បានផ្តល់ជាស្មារតី និងគោលដៅរួម ដើម្បីជួយឱ្យមន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់បានយល់ព្រមទាំងមានកំលាំងចិត្តក្នុងការឈានឆ្ពោះទៅសម្រេចគោលដៅនោះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញឱ្យអ្នកចូលរួមវគ្គទាំងអស់ចាប់កាន់យកទម្លាប់យកគោលគំនិតដែលបានពីវគ្គបណ្តុះបណ្តាលរៀងរាល់ថ្ងៃអង្គារ៍នេះ ទៅប្រើប្រាស់ នៅក្នុងស្ថានភាពជាក់ស្តែង ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងនាំយក feedbacks មកឆ្លុះបញ្ចាំង។
ឆ្លៀតឱកាសនេះដែរ តាងនាមឱ្យក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីការគោរព និងកោតសរសើរដល់មន្រ្តីសុខាភិបាលនៅតាមបណ្តោយព្រំដែនទាំងអស់ ដែលមានស្មារតីស្នេហាជាតិខ្ពស់ មានការតាំងចិត្តខ្ពស់ និងបានជំនៈរាល់ឧបសគ្គក្នុងការផ្តល់សេវាសុខភាពជូនប្រជាជនដែលត្រូវជម្លៀសមកតំបន់សុវត្ថិភាព។ ឯកឧត្តមក៏បានណែនាំឱ្យថ្នាក់ដឹកនាំមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងស្រុកប្រតិបត្តិ បន្តចុះជាប់ និងស្វែងយល់ពីសុខទុក្ខរបស់មន្រ្តីរបស់ខ្លួនឱ្យបានជាប្រចាំ។
ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះក៏មានបទបង្ហាញពីមន្ទីរពេទ្យបង្អែកសំបូរនៃរដ្ឋបាលខេត្តក្រចេះ លើប្រធានបទនៃការបង្កើនទំនាក់ទំនងរវាងមន្ទីរពេទ្យ និងសហគមន៍៕
អត្ថបទ រដ្ឋា








-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ