ព័ត៌មាន
ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីប្ដេជ្ញាចិត្តចូលរួមផ្គត់ផ្គង់ទិន្នផលត្រីឱ្យឆ្លើយតបតាមតម្រូវការទីផ្សារ
ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា តំណាងឱ្យអ្នកប្រមូលទិញត្រីក្នុងស្រុក និងនាំចូល បង្ហាញប្តេជ្ញាចិត្តខ្ពស់ចូលរួមជាមួយរាជរដ្ឋាភិបាល ជំរុញការផ្គត់ផ្គង់ត្រីឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារ និងគាំទ្របន្ថែមពីក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធជួយសម្រួលនូវនីតិវិធីដើម្បីជំរុញកិច្ចដំណើរឱ្យប្រព្រឹត្តិទៅដោយរលូន។
លោកស្រី នាង សុវណ្ណារី ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា លើកឡើងនៅក្នុងសន្និសីទ ពាក់ព័ន្ធបញ្ហាប្រឈមរបស់ក្រុមអ្នកនាំចូលធនធានវារីសត្វ របស់សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នេះថា ជុំវិញការផ្គត់ ផ្គង់ត្រីសាច់នេះ សមាជិករបស់សមាគមទាំងអស់បានចូលរួមចំណែកយ៉ាងសំខាន់ នៃការផ្គត់ផ្គង់ស្បៀងនៅកម្ពុជា តាមរយៈការ ប្រមូលទិញត្រីក្នុងស្រុក និងការនាំចូលផងដែរ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារដូចជា ការប្រមូលទិញពីតំបន់ផ្សេងៗនៅកម្ពុជា យកមកលក់លើទីផ្សារ និងនាំចូល ដើម្បីចូលរួមរក្សានូវតម្លៃឱ្យមានស្ថិរភាព និងឆ្លើយតបទៅនិងការរស់នៅរបស់ប្រជាជន។
លោកស្រី បន្តឱ្យដឹងថា ជុំវិញការប្រមូលទិញត្រីក្នុងស្រុក ក៏ដូចជាការនាំចូលនេះ កន្លងមក សមាជិករបស់សមាគមទាំងអស់ បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការប្រមូលទិញ ក្នុងគោលដៅស្វែងរកប្រាក់ចំណូលខ្លួនឯងផង និងការជំរុញផ្គត់ ផ្គង់ឱ្យឆ្លើយបតទៅនិងតម្រូវការទីផ្សារផង។ ក្នុងនាមលោកស្រីដែលជាតំណាងឱ្យសមាជិក-សមាជិកា របស់សមាគមចំនួន ១២៨ រូប បានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តផែនការ និងសកម្មភាពរបស់សមាគម ឱ្យស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល គាំទ្រ សន្តិសុខស្បៀងក្នុងស្រុក ឆ្លើយតបទៅនិងវិបត្តិ និងបញ្ហានានា ដែលកើតឡើងជាយថាហេតុ ដើម្បីកាត់បន្ថយភាពក្រីក្រ និងការពង្រឹងភាពធន់ក្នុងវិស័យម្ហូបអាហារនៅកម្ពុជា។
បញ្ហានេះផងដែរ លោកស្រី សូមឱ្យមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបន្ថែម ក្នុងការជួយសម្របសម្រួលដល់ការប្រមូលទិញនៅក្នុងស្រុក និងការនាំចូលក្តី នូវនីតិវិធីពាក់ព័ន្ធមួយចំនួន ដើម្បីជំរុញការធ្វើអាជីវកម្មលើផ្នែកនេះឆ្លើយ តបទៅនិងទីផ្សារ។ លោកស្រី បន្តថា ទាក់ទងការប្រមូលទិញនេះ ប្រសិនក្រសួងមានការរឹតបណ្តឹងខ្លាំង អាចធ្វើឱ្យការផ្គត់ផ្គង់ត្រីលើ ទីផ្សារមានការខ្វះខាត ឬក៏អាចឡើងថ្លៃ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន។

ជាការឆ្លើយតប, ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា ទាក់ទិនការផ្គត់ផ្គង់ត្រីសាច់នេះ ជាជំហររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺការពារ និងគាំទ្រការធ្វើវារីវប្បកម្មក្នុងស្រុកតែប៉ុណ្ណោះ។ ឯកឧត្តម បន្ថែម បើតាមប្រសាសន៍របស់សម្តេចធីបតី ក៏បានលើកឡើងច្បាស់ផងដែរ គោលដៅរបស់កម្ពុជា គឺបង្កើតផលិតកម្មក្នុងស្រុក ផ្តល់ការគាំទ្រ ដល់វារីវប្បករដែលធ្វើផលិតកម្ម បញ្ហានេះ, ក្រសួងតែងតែតាមដានជាប្រចាំអំពីការផ្គត់ផ្គង់ត្រីសាច់ បច្នុប្បន្នការផ្គត់ផ្គង់ត្រីលើទីផ្សារ មានប្រភេទត្រីខ្លះបានឆ្លើយតបលើទីផ្សារ ចំណែកប្រភេទត្រីក៏មានការខ្វះខាត ក្រសួងក៏បានលើកទឹកចិត្តឱ្យមានការនាំចូលផងដែរ ប៉ុន្តែចំពោះប្រភេទត្រីដែលកម្ពុជាកំពុងមាន សូមឱ្យអ្នកនាំចូល ជួយទិញត្រីក្នុងស្រុកឱ្យអស់លទ្ធភាព មុននិងធ្វើការនាំចូល៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង