ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីសូត្រមន្តបុណ្យគម្រប់ខួប១០ឆ្នាំនិង១៦ឆ្នាំនៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន
ព្រៃវែង ៖ នៅរសៀលថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនជាតិ រួមមានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។
គិតមកដល់ឆ្នាំ២០២៥នេះ គឺមានរយ:ពេល១០ឆ្នាំហើយ នៃមរណភាព របស់សម្តេចអគ្គមហាធម្មពោធិសាលជាស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយក៍រយៈពេល១៦ឆ្នាំដែរ នៃការចូលមរណភាព របស់ លោកជំទាវ ញ៉ែម សឿន ជាស៊ីម។
ក្នុងឱកាស អញ្ជើញដល់ទីតាំងប្រារព្ធ ពិធីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានអញ្ជើញទស្សនាពិព័រណ៌រូបថត និងអញ្ជើញអុចធូប ក្នុងប្រាង្គចេតិយ៍តម្កល់អដ្ឋិធាតុសម្តេច អគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជានិមិត្តរូបនៃការគោរពដ៍ខ្ពង់ខ្ពស់ចំពោះអតីតថ្នាក់ដឹកនាំគណបក្សប្រជាជន គឺសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដែលធ្លាប់រួមគ្នាតស៊ូវាយផ្តួលរំលំរបស់ខ្មែរក្រហមរំដោះប្រជាជននិងប្រទេសជាតិនិងបន្តរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិ ជាមួយគ្នានៅគ្រប់ដំណាក់កាល។
សម្តេច អគ្គមហាធម្មពោធិសាល ជា ស៊ីម គឺជាអ្នកនយោបាយ វ័យចំណាស់លេចធ្លោ១រូប នៅក្នុងប្រទេសកម្ពុជា ដោយទទួលបាន ការគោរពស្រលាញ់ពីប្រជាពលរដ្ឋជាទូទៅពីថ្នាក់ដឹកនាំជាតិនិងអន្ដរជាតិនៅក្នុងប្រទេសនិងលើពិភពលោក។ សម្តេចបានក្លាយ ជាប្រធានរដ្ឋសភា ចាប់តាំងពីឆ្នាំ១៩៨១ដល់១៩៩៨ ហើយបានក្លាយ ជាប្រធានព្រឹទ្ធសភាមួយឆ្នាំបន្ទាប់គឺចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់ឆ្នាំ ២០១៥។
កម្មវិធីបុណ្យ បានប្រព្រឹត្តិទៅ តាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា ដោយមានបា្ររព្ធពិធី សមាទានសីល តាមសិក្ខាបទដើម្បីរំលឹកដល់គុណបុណ្យព្រះរតនត្រ័យនិងព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យ ដ៏វិសេសវិសាលបន្សល់ទុក អោយពុទ្ធបរិស័ទគ្រប់ ជំនាន់គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្នហើយមុន យាងចូលបរិនិព្វានព្រះអង្គទ្រង់ត្រាស់កំណត់ សាសនារបស់តថាគតគឺគង់វង្សគ្រប់៥ពាន់ព្រះវស្សា។
ពុទ្ធោវាទ និងព្រះធម៌វិន័យរបស់ព្រះអង្គគឺជាប្រទីបបំភ្លឺផ្លូវដល់មនុស្សលោកគ្រប់រូប ប្រកាន់ខ្ជាប់នូវអំពើល្អ អំពើជាកុសល លះបង់អំពើបាប អំពើជាអកុសល សាងនូវកុសលទាន តម្កល់ទុកសំរាប់អនាគតជាតិ។ ពិសេសនោះ ពុទ្ធបរិស័ទគ្រប់រូប ត្រូវគោរព ប្រតិបត្តិ និងដឹងគុណចំពោះ ថ្នាក់ដឹកនាំ និងបុព្វការីជន មានមាតាបិតា ទាំងរូបលោកនៅ មានអាយុសង្ខាក្ដីឬ មរណៈកាលទៅ ហើយក្ដីដូចដែល សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីជាបុត្រាបុត្រីនិងចៅៗ ព្រមទាំងក្រុមគ្រួសារ បាននិងកំពុងប្រណិបត្តិ ទាំងពេលកន្លងមក និងថ្ងៃនេះ គឺបានបង្ហាញ ពីក្តីកត្តញូ កត្តវេទិតាធម៌ដ៍ខ្ពង់ខ្ពស់បំផុត សំរាប់ជាការតបស្នងសងគុណ ចំពោះមាតាបិតា និងបុព្វការីជន ដែលបាន ចែកឋានទៅកាន់បរលោក ឯនាយខាងមុខ យ៉ាងពិតប្រាកដ។ កម្មវិធីបុណ្យនាល្ងាច ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ចាប់ បន្ទាប់សម្តេច ឯកឧត្តម លោកជំទាវ ជាម្ចាស់ផ្តើមបុណ្យ ប្រគេន ទេយ្យទាននិងបច្ច័យ ប្រគេន ព្រះធម្មកថិក ដែលបាននិមន្ត សម្តែងធម៌ទេសនា៕


































-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន7 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ ថៃធ្លាប់ប្រកាសថាស្រឡាញ់សន្ដិភាព ប៉ុន្តែបែរជាប្រកាសប្រើប្រាស់កម្លាំង មិនដោះស្រាយសន្តិវិធី