ព័ត៌មាន
គណបក្សប្រជាជនកម្ពុជា នឹងនៅជាមួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋយូរអង្វែងតទៅទៀត
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងក្នុងពិធី បើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ថា សម្តេចនៅតែជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងនៅជាមួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋក្នុងរយៈពេលយូរអង្វែងតទៅទៀត ដោយឈរលេីមូលដ្ឋាន នៃកិច្ចការងារដ៏ធំពីរ គឺទី១). ប្រជាពលរដ្ឋនៅតែឱ្យតម្លៃ ទៅលេីសច្ចភាព និងការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាអ្នកធ្វេីពិតប្រាកដ និងទី២). គណបក្សប្រជាជនកម្ពុជា នឹងមិនបោះបង់ចោលនូវបុព្វហេតុរបស់ខ្លួនក្នុងការបម្រើជាតិ និងប្រជាជន ទោះបីជាក្នុងរយៈពេល១០០ឆ្នាំទៀតក៏ដោយ។ កត្តាទាំងពីរនេះហេីយ ដែលធានានូវការដឹកនាំយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះដែរ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងបន្ថែមថា លំនឹងស្ថិរភាពសង្គម សុខសន្តិភាព សេដ្ឋកិច្ច និងនយោបាយ គឺគ្មានគណបក្សណាមួយ មកជំនួសគណបក្សប្រជាជនកម្ពុជា ព្រោះប្រជាជន និងប្រទេសកម្ពុជា គឺនៅតែត្រូវការគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខ។ ជាសក្ខីភាព, ប្រជាជនកម្ពុជា ដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺពុំមែនជាការចៃដន្យនោះទេ គឺស្ថិតក្រោមការវាយតម្លៃ និងការសម្រេចចិត្តយ៉ាងច្បាស់លាស់ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានខិតខំធ្វេី និងតស៊ូយ៉ាងស្វិតស្វាញក្នុងការដោះស្រាយបញ្ហានានា និងបម្រើប្រជាជនគ្រប់កាលៈទេសៈ។ ជាក់ស្តែងការសង្គ្រោះជីវិតប្រជាជនក្នុងពេលវេលាដ៏លំបាក នៃរីករាលដាលជំងឺកូវីដ-១៩ និងការបើកសេដ្ឋកិច្ច ឡើងវិញឱ្យមានសកម្មភាព និងប្រក្រតីភាពដូចបច្ចុប្បន្ន ដែលនេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងច្បាស់លាស់ប្រកបដោយចក្ខុវិស័យ និង
ប្រសិទ្ធភាពបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថាគណបក្សប្រជាជនកម្ពុជា គឺបានជួយ សង្គ្រោះជីវិតប្រជាជនកម្ពុជាក្នុងដំណាក់កាល ៣ធំសំខាន់ៗ គឺ៖ ១/ ការជួយសង្គ្រោះអាយុជីវិតប្រជាជនឱ្យរួចផុតពីគោលនយោបាយកាប់សម្លាប់ប្រជាជន នៃរបប ប៉ុល ពត, ២/ការរំដោះប្រជាជនមិនឱ្យស្លាប់តទៅទៀត តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ និងការបែកបាក់ ដែលបានជួយសង្គ្រោះជីវិតទាំងប្រជាពលរដ្ឋ និងកងទ័ពទាំងសងខាង ឱ្យរស់នៅក្នុងសុខសន្តិភាព និង ៣/ ការជួយសង្គ្រោះជីវិតប្រជាជនពីការរីករាលដាលនៃជំងឺកូវីដ-១៩។
មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ថ្លែងថា គណបក្សប្រជាជនកម្ពុជា មានការប្តេជ្ញាចិត្ត និងកំណត់គោលដៅក្នុងការធ្វើឱ្យល្អឥតខ្ចោះ, កែប្រែចំណុចខ្វះខាត និងធ្វេីឱ្យកាន់តែប្រសើរ ក្នុងការបម្រើឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា ទាំងក្នុងពេលនេះ និងអនាគត ដោយគ្មានការប្រែប្រួលឡើយ។










-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា