ព័ត៌មាន
សមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ជួបសំណេះសំណាលនិងនាំយកអំណោយជូនស្ត្រីមានផ្ទៃពោះ ជនពិការ និងកងកំលាំងប្រចាំការ នៅវត្តពោធិ៍៥០០០ដើម
សមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជាដឹកនាំដោយ លោកជំទាវ នាង សុណ្ណារី ជួបសំណេះសំណាល និងនាំយកអំណោយ ជូនដល់ស្ត្រីមានផ្ទៃពោះ ជនពិការ និងកងកំលាំងប្រចាំការនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម។
ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន ចូលរួម ពីសំណាក់ លោក សុខ សាន្តតារ៉ា អភិបាលរងខេត្ត ព្រះវិហារអជ្ញាធរស្រុក កងកំលាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប នៅក្នុងបរិវេណវត្តពោធិ៍៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។
សកម្មភាពនេះ បានបង្ហាញអោយឃើញអំពីមនោសញ្ចេតនា ដ៏ជ្រាលជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់របស់សមាគមឯកជនជាមួយប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងគ្រាមានអាសន្ន ពិសេសការគិតគូរចំពោះស្ត្រីមានផ្ទៃពោះ និង ជនពិការភាព ដែលជួបប្រទះនូវការលំបាក។ ហើយក៏បង្ហាញអោយឃើញពីការរួបរួមសាមគ្គីគ្នារបស់បងប្អូនប្រជាពលរដ្ឋខ្មែរ រួមសុខរួមទុក្ខជួយគ្នាទៅវិញទៅមកធ្វើឱ្យសង្គមយើងកាន់តែរឹងមាំ។
ថ្លែងក្នុងឱកាសនោះ លោក សុខ សាន្តតារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម បរិច្ចាគនូវ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគទាំងអស់នេះ របស់ សមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ក្នុងពេលដ៏សំខាន់នេះ។ ទាំងនេះបញ្ជាក់ឲ្យឃើញពី ការលះបង់ របស់ សមាជិកសមាជិកានៃសមាគម គ្រប់រូប ដើម្បីចូលរួម សម្រាលនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសខ្លួនមកពីតំបន់ងាយរងហានិភ័យ ក៏ដូចជាការចូលរួម ដោះស្រាយនៅក្តីកង្វល់របស់ រដ្ឋបាលខេត្តព្រះវិហារ។លើសពីនេះបង្ហាញ អោយឃើញ អំពីសាមគ្គីភាព របស់បងប្អូនប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ សមនឹងពាក្យថា ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាលំបាក។សម្ភារៈនាំមកជូនរួមមាន៖ អង្រឹងមុង កង្ហា ត្រីងៀត ទឹកសុទ្ធ ឆៃប៉ូវ និងថវិកាមួយចំនួន៕












-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ