ព័ត៌មាន
សម្តេច ម៉ែន សំអន៖ ប្រទេសជាតិមានសន្តិភាព ពលរដ្ឋមានជីវភាពធូរធា ធ្វើឲ្យការចូលរួមចំណែកកសាងសមិទ្ធផល នៅវត្តមានភាពឆាប់រហ័សជាងពេលមុន
សម្តេចកិត្តិសង្គហបណ្ឌត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ស្ថិតក្នុងវត្តពោធិ៍ព្រឹក្សាខារាម (ហៅវត្តតូប) ដែលមានទីតាំងនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។
ការកសាងព្រះវិហាថ្មីនេះ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន និងលោកជំទាវ, អ្នកឧកញ៉ា យី រដ្ឋា និងឯកឧត្តម ប៊ុន ដារ៉ា ព្រមទាំងក្រុមគ្រួសារ រួមជាមួយ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានចូលរួមកសាងកុសលផលបុណ្យ ប្រកបដោយសទ្ធា ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ក្រោមការបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាលឱ្យប្រជាពលរដ្ឋមានឱកាសធ្វើបុណ្យតាមជំនឿរៀងៗខ្លួន។
សមិទ្ធផលជាច្រើនបានកើនឡើងជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ។
ថ្លែងក្នុងពិធីនោះផងដែរសម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍ថា ការរីកចម្រើនរបស់ពុទ្ធចក្រ គឺមាការចូលរួមចំណែកយ៉ាងសំខាន់ពីកត្តាសុខសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធារ ដែលបានរួមគ្នា ប្រិតបត្តិបានយ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីព្រះពុទ្ធសាសនា និងកសាងសមិទ្ធផលជាច្រើននៅតាមវត្តអារាមនៅទូទាំងប្រទេស។ ទាំងនេះវាខុសប្លែកកាលពីជាង ៤៦ឆ្នាំមុន ដែលប្រទេជាតិកំពុងជួបការលំបាក រងឥទ្ធិពល និងផលប៉ះពាល់នៃវិប្បត្តិសង្គ្រាម ដែលធ្វើឲ្យការកសាងសមិទ្ធផលនានានៅក្នុងវត្តត្រូវចំណាយពេលយូរអាចរហូតដល់ជាង១០ឆ្នាំក៏មាន។ ប៉ុន្តែ បច្ចុប្បន្ននេះ ការសាងសង់ព្រះវិហារដែលមានលក្ខណស្អាត ប្រណិត គឺចំណាយពេលតែជាងចន្លោះពី ១-២ឆ្នាំ ប៉ុណ្ណោះ។
គួររំលឹកផងដែរ វត្តតូបនេះបានចាប់ផ្តើមកសាងតាំងពីឆ្នាំ១៩៥០ មានអាយុកាលជាង ៧៥ឆ្នាំហើយ និងបានកសាងមកជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។ ក្នុងនោះកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអញ្ជើញជាអធិបតីក្នុងពិធីបច្ចុះបឋមសិលាសាងសង់ព្រះវិហារនេះ ។ ដោយឡែកនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះ ក៏មានពិធីសម្ពោធសមិទ្ធផលនានានៅវត្តពោធិ៍ព្រឹក្សាខារាម (ហៅវត្តតូប) ក្រោមអធិបតីភាពរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

-
ព័ត៌មាន5 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន6 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន4 days ago
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន6 days ago
ប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ
-
ព័ត៌មាន1 week ago
សម្ដេចតេជោ បដិសេធ ព័ត៌មានមួលបង្កាច់ របស់ អ្នកនាំពាក្យក្រសួងការពារជាតិថៃ
-
ព័ត៌មាន5 days ago
ទាហានកម្ពុជា ១៨ នាក់ដែលថៃចាប់ទៅ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ
-
ព័ត៌មាន6 days ago
សាច់បង្កកលួចនាំចូលពីថៃ ជិត ១តោន បានដុតកម្ទេចចោល មុនេះ ខណៈឃាត់ខ្លួនបានមនុស្ស ៣នាក់
-
ព័ត៌មាន1 week ago
រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា-ឡាវ-វៀតណាម ចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំប្រចាំឆ្នាំ២០២៥