Connect with us

ព័ត៌មាន

កម្ពុជាគ្រោងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាពហុភាគីក្នុងតំបន់ ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងឆបោកតាមអនឡញ

កម្ពុជាគ្រោងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាពហុភាគីក្នុងតំបន់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្សឆ្លងដែន និងឆបោកតាមអនឡាញ ខណៈបច្ចុប្បន្នបទល្មើសទាំងនេះកំពុងរីករាលដាលនៅក្នុងតំបន់។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅរសៀលថ្ងៃទី០៣ ខែកក្កដាម្សិលមិញ បានដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមកិច្ចពិភាក្សាពហុភាគីក្នុងតំបន់ ឆ្លើយតបទៅនឹងបទល្មើសជួញដូរមនុស្សឆ្លងដែន និងបទល្មើសឆបោកតាមអនឡាញ ដោយមានការចូលរួមពីតំណាងស្ថានទូតប្រទេសឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡេស៊ី ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្រ្តាលី និងឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នៅកិច្ចប្រជុំ លោកជំទាវ ជូ ប៊ុនអេង បានថ្លែងថា នៅថ្ងៃនេះគឺជាការពិគ្រោះយោបល់មុនកិច្ចពិភាក្សាពហុភាគីក្នុងតំបន់ គ្រោងរៀបចំឡើងក្នុងពេលខាង ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ហើយកិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្លងដែន ដែលផ្សារភ្ជាប់ការឆបោកតាមអនឡាញ។

លោកជំទាវបន្តថា បច្ចុប្បន្នការជួញដូរមនុស្ស និងឆបោកតាមប្រព័ន្ធអនឡាញ មិនមែនតែប្រទេសកម្ពុជាទេ ដែលទទួលរងផលប៉ះពាល់ ពោលគឺស្ទើរប្រទេសទាំងអស់នៅក្នុងតំបន់កំពុងទទួលរងឥទ្ធិពលពីបណ្តាញក្រុមឧក្រិដ្ឋជន ដែលកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក។

ពាក់នឹងការជួញដូរមនុស្ស និងឆបោកតាមប្រព័ន្ធអនឡាញ កន្លងទៅ និងបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការជាបន្តបន្ទាប់ និងបានសហការជាមួយបណ្តាប្រទេសនានា ដើម្បីទប់ស្កាត់បទល្មើសទាំងអស់នេះ។ អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia