ព័ត៌មាន
មនី្ទរពេទ្យព្រះអង្គឌួង និងសាកលវិទ្យាល័យ ស្ត្រី ប៊ូសាន បើកវគ្គបណ្តុះបណ្តាលជូនដល់គិលានុបដ្ឋាក និងឆ្មប
ភ្នំពេញ ÷ មនី្ទរពេទ្យព្រះអង្គឌួង ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសាកលវិទ្យាល័យ ស្រី្ត ប៊ូសាន(BUSAN WOMEN´S UNIVERSITY) នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ បានរៀបចំបើកវគ្គបណ្តុះបណ្តាលជូនដល់គិលានុបដ្ឋាក និងឆ្មប ដើម្បីជំនួយទៅដល់ការអនុវត្តន៍ទៅលើអ្នកជំងឺជារៀងរាល់ថ្ងៃ រយៈពេល០១ថ្ងៃពេញ, នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។
លោកស្រី អ៊ីន វិជ្ជរ៉ា ប្រធានផ្នែកថែទាំ នៃមនី្ទរពេទ្យព្រះអង្គឌួង បានលើកឡើងថា ថ្ងៃនេះមនី្ទរពេទ្យព្រះអង្គឌួង សហការជាមួយសាកលវិទ្យាល័យ ស្រី្ត ប៊ូសាន បើកវគ្គបណ្តុះបណ្តាល រួមមាន៖ ការចាក់ស៊ីរ៉ូម សង្រ្គោះបឋម និងការជួយសង្រ្គោះអ្នកជំងឺដែលសន្លប់មិនដឹងខ្លួន និងជំនាញជាច្រើនទៀត ដើម្បីជំនួយទៅដល់ការអនុវត្តន៍ទៅលើអ្នកជំងឺជារៀងរាល់ថ្ងៃ និងពង្រឹងចំណេះដឹងបន្ថែមទៅលើគិលានុបដ្ឋាក និងឆ្មប នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួងទាំងមូល។ សកម្មភាពនេះ ក៏ជាលើកទី២ ដែលសាកលវិទ្យាល័យ ស្រី្ត ប៊ូសាន បានសហការជាមួយមនី្ទរពេទ្យព្រះអង្គឌួង ដើម្បីធ្វើការបណ្តុះបណ្តាលជូនដល់បុគ្គលិក ដែលជាគិលានុបដ្ឋាក និងឆ្មប។
ជាមួយគ្នានោះដែរ លោកស្រីសាស្រ្តាចារ្យ ផាក ជុងហា ប្រធានដឹកនាំក្រុមអ្នកស្ម័គ្រចិត្តផ្នែកថែទាំគិលានុបដ្ឋាក មកពីសាកលវិទ្យាល័យ ស្រី្ត ប៊ូសាន បានមានប្រសាសន៍ថា កម្មវិធីនេះមានការរួមចំណែកពីអ្នកគ្រូ២រូបទៀត គឺអ្នកគ្រូ គីម ចុងគីហ័រ និងអ្នកគ្រូ អ៊ី យ៉ុងប៊ុក ពួកគាត់បានមកកាន់ប្រទេសកម្ពុជា តាំងពីឆ្នាំ២០២២ ដោយធ្វើការអប់រំ បណ្តុះបណ្តាល លើផ្នែកគិលានុបដ្ឋាក និងឆ្មប ការចាក់ស៊ីរ៉ូម តាមសរសៃឈាម ដែលមានច្រើនផ្នែក និងការសុងបំពង់ខ្យល់ជាដើម។
ឆ្លៀតក្នុងឱកាសនោះដែល លោក នង ម៉ានិត នាយករងមនី្ទរពេទ្យព្រះអង្គឌួង តំណាងលោកសាស្រ្តាចារ្យរង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង បានថ្លែងថា គិលានុបដ្ឋាក ឆ្មប និងបុគ្គលិករបស់មនី្ទរពេទ្យព្រះអង្គឌួង បានខិតខំប្រឹងប្រែងរៀនសូត្របន្ថែម ពីសាស្រ្តាចារ្យជំនាញមកពីសាកលវិទ្យាល័យ ស្រី្ត ប៊ូសាន នៃសាធារណរដ្ឋកូរ៉េ។ ថ្ងៃនេះយើងប្រាកដជាទទួលបាននូវអ្វីបន្ថែមទៀតក្នុងចំនេះដឹង យើងនឹងប្រើប្រាស់ជំនាញនេះ ដើម្បីជាប្រយោជន៍សម្រាប់មនី្ទរពេទ្យ និងបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ ក៏ប៉ុន្តែយើងក៏ត្រូវម៉ត់ចត់ក្នុងការងារប្រចាំថ្ងៃ សូមឲ្យពង្រឹងបន្ថែមទៀត ក្នុងនាមយើងជាអ្នកថែទាំអ្នកជំងឺ យើងជាអ្នកនៅផ្ទាល់ជាមួយអ្នកជំងឺ។ ដូច្នេះសុំចាត់ទុកអ្នកជំងឺគឺជាបងប្អូន ឪពុក ម្តាយរបស់យើង ត្រូវមើលថែអ្នកជំងឺឲ្យដូចជាកំពុងតែមើលថែបងប្អូន ឪពុក ម្តាយរបស់យើង ក្នុងនាមយើងជាអ្នកមើលថែទាំអ្នកជំងឺ។ យើងត្រូវដើរទៅមុខជាមួយគ្នា ក្នុងនាមជាមន្រី្តរាជការ ថ្នាក់ដឹកនាំ គិលានុប្បដ្ឋាក លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បុគ្គលិក អ្នកផ្តល់សេវាកម្មរបស់មនី្ទរពេទ្យ ព្រោះថាភាពជោគជ័យមិនមែនបានមកដោយសារតែអ្នកណាម្នាក់នោះទេ គឺភាពជោគជ័យ បានមកពីការរួមចំណែកទាំងអស់គ្នា ដែលធ្វើឲ្យមន្ទីរពេទ្យមានការរីកចម្រើន។ ក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ស្រី្ត ប៊ូសាន ដែលបានធ្វើការបណ្តុះបណ្តាលដល់គិលានុបដ្ឋាក និងឆ្មប ដ៏មានសារៈសំខាន់នេះ ដើម្បីជាប្រយោជន៍ដល់គ្រូពេទ្យ សម្រាប់បម្រើសេវាជូនអ្នកជំងឺឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព៕
អត្ថបទ រដ្ឋា




















-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ