ព័ត៌មាន
កងទ័ពកម្ពុជាចូលរួមជំរុញសកម្មភាពដើម្បីកម្ពុជាមានភាពស្អាត
បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលសម្ភារគ្រប់គ្រងសំណល់រឹង ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន បានប្រគល់អំណោយធុងសំរាមចំនួន៣០ (សាមសិប)ធុង ជូនទៅកងរាជអាវុធហត្ថ លើផ្ទៃប្រទេស សម្រាប់ទុកដាក់សំណល់រឹង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធិផលនានា និងអបអរសាទរពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥) និងដើម្បីទុកសម្រាប់ប្រើប្រាស់នៅក្នុងអង្គភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងអំណរគុណ ដល់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលបានផ្លតល់សម្ភារៈទុកដាក់សំរាម សំណល់ប្លាស្ទិក នាពេលនេះ និងបានថ្លែងចាត់ទុកថា ជានិច្ចកាលឯកឧត្តមរដ្ឋមន្រ្តី បានគិតគូរខ្ពស់លើការថែទាំសុខភាព អនាម័យបរិស្ថាន និងសោភ័ណភាពនៅតាមមូលដ្ឋាន។
សូមបញ្ជាក់ថា ការប្រគល់ធុងសំរាមជូនកងរាជអាវុធហត្ថលើ់ផ្ទៃប្រទេស នាពេលនេះ ជាការបង្ហាញថាភាពស្អាត ត្រូវបានផ្សព្វផ្សាយនៅទូទាំងប្រទេស ហើយបានជំរុញឱ្យមានការចូលរួមពីគ្រប់ទីកន្លែងថែមមួយកម្រិតទៀត ក្នុងនោះមានទាំងកងយោធពលខេមរភូមិន្ទផងដែរ សំដៅដល់ភាពស្អាតនៅលើដីរបស់កម្ពុជា និងលើសពីនេះ បានឆ្លើយតបនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាព សុខភាព និងការរស់នៅប្រកបដោយចីរភាព របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ ក្នុងយុទ្ធនាការដើម្បីកម្ពុជាមានភាពស្អាត មានដូចជាយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ការរួមគ្នាសម្អាតមូលដ្ឋាន ក្នុងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការសម្អាតផ្លូវជាតិ«ផ្លូវជាតិ គ្មានសំរាមនិងសំណល់ប្លាស្ទិក» ហើយជាបន្តបន្ទាប់ប្រជាជន មានការគិតគូលើការទុកដាក់សំរាម និងសំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវជាបណ្តើរៗ។ ឯកឧត្តមរដ្ឋមន្រ្តីមានសុទិដ្ឋិនិយមចំពោះ ការចូលរួមអនុវត្តសកម្មភាព ដើម្បីកម្ពុជាមានភាពស្អាត ដែលបាននិងកំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ការកែលម្អសេវាសាធារណៈ និងការដោះស្រាយបញ្ហាបរិស្ថាន អនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលជំរុញឱ្យកម្ពុជាមានភាពស្អាត បៃតង និងចីរភាព និងឆ្លើយតបនឹងគោលដៅយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕





-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា