ព័ត៌មាន
គណៈកម្មការទី៣ព្រឹទ្ធសភា អំពាវនាវកសិករជឿជាក់រាជរដ្ឋាភិបាល លើការដោះស្រាយបញ្ហាទីផ្សារកសិផល
ភ្នំពេញ៖ ខណៈប្រទេសកម្ពុជា កំពុងជួបវិវាទបញ្ហាព្រំដែនជាមួយប្រទេសថៃ និងរងការគំរាមកំហែងជាបន្តបន្ទាប់ពីភាគីថៃ។ ប្រធានគណៈកម្មកាទី៣ នៃព្រឹទ្ធសភា បានអំពាវនាវដល់ប្រជាកសិករ សូមជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាទៅលើបញ្ហាវិបត្តិព្រំដែន ដើម្បីជួយដោះស្រាយបញ្ហាកសិផលដែលខ្វះទីផ្សារ។

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មកាទី៣ នៃព្រឹទ្ធសភា ជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក្នុងឱកាសអញ្ជើញធ្វើបទបាឋកថា ក្នុងវេទិកាធុរកិច្ច និងនវានុវត្តន៍ ២០២៥ ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា កាលដើមសប្ដាហ៍នេះ បានលើកឡើងដោយរម្លឹកអំពីអតីតកាលដ៏ជូចត់កន្លងមក ជាពិសេសក្នុងអំឡុងដែលឆ្លងកាត់ក្នុងរបប ប្រល័យពូជសាសន៍ ដោយផ្តោតលើវិស័យស្រូវអង្ករថា “កាលពីមុនយើងអត់មានអង្ករច្រកឆ្នាំងទេ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ អង្ករសល់ច្រើនពេក រហូតពិបាកដើររកទីផ្សារ”។
ឯកឧត្តមបណ្ឌិត បានលើកឡើងដោយអំពាវនាវដល់ប្រជាកសិករ ធុរកិច្ចជន និងអ្នកប្រកបកិច្ចការងារក្នុងវិស័យកសិកម្មទាំងអស់ ពិសេសខាងវិស័យដំឡូងមី និងពោតជាដើម សូមជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាទៅលើបញ្ហាវិបត្តិព្រំដែន រវាងកម្ពុជា-ថៃ ព្រោះថា បើអត់ទីផ្សារថៃ ក៏មានទីផ្សារផ្សេងទៀតដែរ ដោយកុំមានការព្រួយបារម្ភខ្លាំងពេក ពីព្រោះកម្ពុជាមានរោងចក្រកែច្នៃចំណីសត្វច្រើន ខណៈដែលកន្លងមកការនាំចេញកសិផលពីកម្ពុជាទៅឱ្យបរទេសក្នុង ១តោន តម្លៃមិនបាន៣០០នោះទេ ប៉ុន្តែនៅពេលទៅទិញចំណីសត្វពីគេវិញ ក្នុង១តោន មានតម្លៃប្រហាក់ប្រហែល៥០០ , ៥១០ ឬ៥៣០ ដើម្បីយកមកឱ្យសត្វស៊ី។
ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា ដើម្បីជួយដល់រាជរដ្ឋាភិបាលក្នុងគ្រាលំបាកនេះ យើងនៅតែមានសង្ឃឹមថា ថ្នាក់ដឹកនាំ វិស័យឯកជន និងវិស័យរដ្ឋាភិបាល គឺនៅតែអាចរួបរួមគ្នា ដើម្បីដោះស្រាយបញ្ហានេះបានទាំងអស់គ្នា។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញលើកទឹកចិត្តដល់សភាពាណិជ្ជកម្មខេត្តជាប់ព្រំដែនថៃដែលមានខេត្តបាត់ដំបង និងឧត្តរមានជ័យជាដើម ត្រូវយកចិត្តទុកដាក់ជួយកសិករ ដែលកំពុងទទួលរងផលប៉ះពាល់ពីការបិទព្រំដែនពីប្រទេសថៃ។ ជាក់ស្ដែងនៅអំឡុងខែនេះ ផលពោតរបស់កសិករ អាចប្រឈមវិបត្តិទីផ្សារដោយសារត្រូវពឹងផ្អែកការនាំចេញទៅទីផ្សារប្រទេសថៃ។
បើតាមអ្នកឧកញ៉ា តាមរយៈការជួយគាំទ្រពីសភាពាណិជ្ជកម្ម នឹងចូលរួមកាត់បន្ថយផលប៉ះពាល់ដល់កសិករលើការនាំចេញផលកសិកម្ម ដែលកំពុងរងគ្រោះពីជម្លោះព្រំដែន រវាងប្រទេសកម្ពុជា និងថៃ៕អត្ថបទ៖ ឈិត បូរ៉ាវី





-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន3 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន
-
ព័ត៌មាន1 week agoកម្ពុជា បន្តតវ៉ាជំទាស់ នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ក្នុងការកាន់កាប់ទឹកដីកម្ពុជា ដាក់របាំងកុងតឺន័រ និងសាងសង់ផ្លូវចូលទៅតំបន់មួយចំនួន ក្នុងខេត្តឧត្តរមានជ័យ និងពោធិ៍សាត់
-
ព័ត៌មាន1 week agoក្រោយប្រតិបត្តិការទ្រង់ទ្រាយធំ នគរបាលចាប់ជនបរទេសជាងពីរពាន់នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ
-
ព័ត៌មាន1 week agoក្រសួងការងារ នាំយកឱកាសការងារជិត ៣ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ផ្សព្វផ្សាយជូនដល់ពលរដ្ឋ ក្នុងខេត្តបាត់ដំបង
-
កីឡា7 days agoជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ជោគជ័យទាំងការរៀបចំ កើនទាំងគុណផលកីឡាករចូលរួម