ព័ត៌មាន
អតីតសកម្មជនគណបក្សប្រឆាំង និងបក្សផ្សេងៗជាង៥០០នាក់សម្រេចចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជន
ព្រៃវែង ៖ អតីតសកម្មជនគណបក្សប្រឆាំង និងគណបក្សនានាចំនួន៥២២នាក់បន្ថែមទៀត នៅស្រុកព្រះស្តេច ខេត្តព្រៃវែង បានស័្មគ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគាត់បានយល់ និងមើលឃើញពីវីរៈភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើនជឿនលឿនឥតឈប់ឈរជាបន្តបន្ទាប់នោះ។
សមាជិក សមាជិកាថ្មី ដែលភាគច្រើនមកពីគណបក្សប្រឆាំង ហើយបានចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាទាំង៥២២រូប បានថ្លែងពីការមើលឃើញចំពោះគណបក្សប្រជាជនថា ការដែលពួកគាត់ស័្មគ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺក្រោយពីពួកគាត់បានមើលឃើញពីវីរៈភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាពនិង ការអភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះពួកគាត់មានគោលបំណង ដើម្បីរួមចំណែកកសាងជាតិ មាតុភូមិ ដោយប្តេជ្ញាទៅបោះឆ្នោតគាំទ្រ សម្តេចហ៊ុន ម៉ាណែតគ្រប់អាណត្តិជារៀងរហូតផងដែរ។
ថ្លែងនៅក្នុងប្រកាសទទួលស្គាល់សមាជិក សមាជិកាថ្មីនោះឯកឧត្តមស្បោង សារ៉ាត់ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែងបានលើកឡើងពីទុក្ខវេទនាបំផុតរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយក្នុងសម័យនោះ ប្រជាពលរដ្ឋ គ្មានអីហូបចុកគ្រប់គ្រាន់ និងមានការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត។ ឯកឧត្តមក៏បានលើកឡើងពីវីរៈភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង និងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍរីកចំរើនដូចបច្ចុប្បន្នផងដែរ។
ប្រាប់ទៅសមាជិក សមាជិកាថ្មីនោះដែរឯកឧត្តម ស្បោង សារ៉ាត់ ក៏បានលើកឡើងទៀតថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឥស្សរជនខ្មែរដទៃទៀត គឺជាអ្នកស្វែងរកសន្តិភាព និងការអភិវឌ្ឍជូនជាតិ។ ដូច្នេះហើយសូមបងប្អូនកូនក្មួយត្រូវរួមគ្នាការពារសន្តិភាពឱ្យបានគង់វង់ ដោយត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្តិទំាងអស់ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចំរើនរុងរឿងបន្ថែមទៀត ពិសេសគឺការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ស្បោង សារ៉ាត់ ក៏បានលើកឡើងអំពីបញ្ហាព្រំដែនរវាងកម្ពុជា និង ថៃនាពេលបច្ចុប្បន្ននេះដែរ ដោយបញ្ហានេះបានឯកឧត្តមប្រាប់ដល់សមាជិក សមាជិកាទាំងអស់កុំឲ្យមានការព្រួយបារម្ភ ខណៈរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី បានខិតខំដោះស្រាយគ្រប់មធ្យោបាយទាំងអស់ដោយសន្តិវិធី និងច្បាប់អន្តរជាតិ ដោយមិនឲ្យទឹកដីកម្ពុជាបាត់បង់សូម្បីតែមួយមីលីម៉ែត្រនោះឡើយ។ មួយវិញទៀតឯកឧត្តម ក៏បាន ស្នើរឲ្យសមាជិក សមាជិកាដែលទើបចូលថ្មីនេះគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែននេះ និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានយកបញ្ហាតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិICJផងដែរ៕
អត្ថបទ ៖ បាន ចក់









-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ