ព័ត៌មាន
ព្រះសង្ឃ និងពលរដ្ឋធ្វើនំអន្សមជូនដល់កងទ័ព ឈរជើងតាមបន្ទាត់ព្រំដែន ខេត្តបន្ទាយមានជ័យ
ព្រះសង្ឃរួមនឹងបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ បាននាំគ្នាស្រុះស្រួលគ្នា ធ្វើនំអន្សមដោយផ្ទាល់ជាច្រើន ដើម្បីយកមកចែកជូនដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យទីបញ្ជាការទិសទី១ បន្ទាយមានជ័យ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ។
ជាមួយនឹងទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋក្នុងស្មារតីខ្មែររួបរួមសាមគ្គី លើកទឹកចិត្តដល់កងទ័ពដែលកំពុងតែ ឈរជើងការពារបូរណភាពទឹកដី ពីការឈ្លានពានពីសត្រូវឈ្លានពានចង់បានទឹកដីកម្ពុជា ក៏ដូចជាបញ្ជាក់ឱ្យទឹកចិត្តខ្មែរជួយខ្មែរ បានចូលរួមចំណែកយ៉ាងធំធេង ជាមួយកងទ័ពរបស់យើង។
លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចំណាយវិកា រួបរួមគ្នាធ្វើនំអន្សម សាច់គោរួមនឹងគ្រឿងឧបភោគបរិភោគដើម្បីជូនដល់កងទ័ពដែលកំពុងបំពេញភារកិច្ច ឈរជើងនៅតាមបន្ទាត់ព្រំដែន ការពារបូរណភាពទឹកដី។
ឯកឧត្តម អុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ថ្លែងអំណរគុណចំពោះទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ ដែលបានរួមគ្នាក្នុងការធ្វើនំអន្សម ក៏ដូចជានាំយកនូវសាច់ គ្រឿងឧបភោគបរិភោគ ជូនដល់កងទ័ព ដែលបានកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី។
ឯកឧត្តមអភិបាលខេត្ត អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមសកម្មភាពមនុស្សធម៌ ជួយដល់កងទ័ពដែលកំពុងតែឈរជើងតាមបន្ទាត់ព្រំដែនឱ្យកាន់ផុសផុល សកម្មភាពទាំងនេះ គឺជាការផ្ដល់នូវកម្លាំងចិត្តមួយធ្វើឱ្យកងទ័ពកាន់តែមានទឹកចិត្តដើម្បីការពារបូរណភាពទឹកដី ជាតិមាតុភូមិ។
សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលនាំយកនំអន្សម ជូនដល់កងទ័ពមានចំនួនជាង២ពាន់នំ សាច់គោចំនួនពីរក្បាល ទឹកសុទ្ធជាង៤០០យួរ គ្រឿងឧបភោគបរិភោគ ក្នុងនោះក៏មានថវិកាចូលរួមពីព្រះសង្ឃសរុបចំនួន ២លាន៣សែនរៀលផងដែរ៕ ឃិនសារិទ្ធ







-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ