ព័ត៌មាន
ពលករខ្មែរក្នុងខេត្តកំពង់ឆ្នាំង ប្តេជ្ញាចិត្តមិនទៅធ្វើការនៅប្រទេសថៃវិញទេ ព្រោះមិនមានសុវត្ថិភាព
កំពង់ឆ្នាំង៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ ពលករខ្មែរក្នុងខេត្តកំពង់ឆ្នាំង ដែលបានត្រឡប់ពីប្រទេសថៃ ហើយទទួលបានការងារធ្វើភ្លាមៗនោះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅប្រទេសថៃ អោយត្រឡប់មកស្រុកកំណើតវិញ ខណៈបច្ចុប្បន្នកម្ពុជាមានឱកាសការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំ ហើយការងារទាំងនោះផ្តល់ប្រាក់ចំណូលមិនចាញ់ប្រទេសថៃនោះឡើយ។
ពលករខ្មែរក្នុងខេត្តកំពង់ឆ្នាំងដែលបានត្រឡប់មកពីប្រទេសថៃ ហើយទទួលបានឱកាសការងារថ្មីភ្លាមនៅខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ ពួកគាត់បានទទួលការងារថ្មីធ្វើភ្លាមៗ បន្ទាប់ពីត្រឡប់មកពីប្រទេសថៃ ដែលឱកាសការងារនេះទទួលបានតាមរយៈការយកចិត្តទុកដាក់ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ពលករបានអំពាវនាវទៅដល់ពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ អោយត្រឡប់មកធ្វើការងារក្នុងប្រទេសកំណើតរបស់យើងវិញ ព្រោះបច្ចុប្បន្នកម្ពុជាមិនខ្វះឱកាសការងារធ្វើនោះទេ។ រាជរដ្ឋាភិបាល រៀបចំការងារល្អៗអោយធ្វើ មានទីកន្លែងស្នាក់នៅ ពេលមកដល់ខ្មែរភ្លាមមានការងារធ្វើភ្លាម មិនពិបាកនោះឡើយ។ ការងារជិតផ្ទះ ជិតក្រុមគ្រួសារញាតិមិត្ត ពេលបុណ្យជាតិម្តងៗបានឈប់សម្រាក មិនលំបាកចំណាកស្រុកដែលមានការប្រឈមខ្លាំងលើសុវត្ថភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។
លោក ស៊ឹម សុវឌ្ឍនៈ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ តាមហេតុការដែលកើតឡើងកន្លងមកនេះ អ្វីដែលជាការព្រួយបារម្ភបំផុតនោះ គឺពួកជ្រុលនិយមថៃតែងតែយកពលករខ្មែរ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងបំពេញការងារនៅប្រទេសថៃ ធ្វើជាសត្រូវ និងធ្វើជាផ្ទាំងស៊ីបរបស់ខ្លួន ហើយមានចេតនាចង់យាយីធ្វើបាបគ្រប់រូបភាព គ្រប់ពេលវេលា ហេតុនេះអ្វីដែលល្អបំផុត គឺសូមអោយបងប្អូនពលករខ្មែរទាំងអស់វិលត្រឡប់ មកធ្វើការក្នុងប្រទេសយើងវិញ ព្រោះស្រុកយើងឥឡូវមិនខ្វះការងារធ្វើទេ ជាពិសេសក្នុងខេត្តកំពង់ឆ្នាំងមានរោងចក្រ សហគ្រាស ក្រុមហ៊ុន កំពុងត្រូវការកម្លាំងពលកម្មប្រមាណជាង១ម៉ឺន៥ពាន់នាក់បន្ថែមទៀត ហើយក្រសួង ណិងមន្ទីរការងារ បណ្តុះបណញតាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ជូនបងប្អូនដល់កន្លែងការងារតែម្តង។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា៖ បច្ចុប្បន្ន កម្ពុជាមានការងារសម្បូរបែបប្រមាណជាង២៥ម៉ឺនកន្លែង ពោលគឺកម្ពុជាមិនខ្វះការងារ សម្រាប់អោយបងប្អូនពលករខ្មែរវិលត្រឡប់ពីប្រទេសថៃមកប្រទេសកំណើតធ្វើនោះទេ។ ការត្រឡប់មកធ្វើការងារនៅក្នុងប្រទេសវិញ គឺជាការចាំបាច់ និងបង្ហាញពី មនសិការស្នេហាជាតិ ក៏ដូចជាចូលរួមលើកកម្ពស់ការងារក្នុងស្រុកកាន់តែរីកចម្រើនឆាប់រហ័សថែមទៀត។ កាំង ហុងវាស្នា
-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ