ព័ត៌មាន
ឯកឧត្តមសាស្ត្រាចារ្យជំនួយ ប៉ិច សុធី អញ្ជើញចុះពិនិត្យស្ថានភាព នៅតាមមណ្ឌលសុខភាព ចំនួន៥ ក្នុងខេត្តប៉ៃលិន ដើម្បីពង្រឹង និងត្រៀមជួយសង្គ្រោះ និងថែទាំសុខភាពប្រជាពលរដ្ឋ តាមព្រំដែន
ព្រះវិហារ ៖ ដោយទទួលបានការណែនាំចង្អុលបង្ហាញពីលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រតិភូក្រសួងសុខាភិបាល ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យជំនួយ ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណើរដោយឯកឧត្តម យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះទៅពិនិត្យស្ថានភាព នៅតាមមណ្ឌលសុខភាពចំនួន០៥ ក្នុងខេត្តប៉ៃលិន ដោយចែកជាបីតំបន់ផ្សេងៗគ្នា គឺ៖ មណ្ឌលសុខភាពជាប់ព្រំដែន (មណ្ឌលសុខភាពផ្សារព្រំ) មណ្ឌលសុខភាពជិតព្រំដែន (មណ្ឌលសុខភាពភ្នំស្ពង់ អូរច្រាល និងសួនកុមារ) និងមណ្ឌលសុខភាពក្នុងតំបន់ទីទួលសុវត្ថិភាព(មណ្ឌលសុខភាពអូរច្រាល និងបរយ៉ាខា) រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០២៥។
ប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះបេសកកម្មនេះ ក្នុងគោលបំណងពង្រឹង និងត្រៀមលក្ខណៈជាស្រេចដើម្បីជួយសង្គ្រោះ និងថែទាំសុខភាពបងប្អូនប្រជាពលរដ្ឋ តាមបណ្តោយព្រំដែន ដោយពិនិត្យទៅលើ៖ ស្ថានភាពភូមិសាស្រ្តមណ្ឌលសុខភាព ស្ថានភាពបុគ្គលិក សម្ភារៈបរិក្ខា ឱសថ និងប្រព័ន្ធសេវាបញ្ជូន។
ឯកឧត្តមសាស្ត្រាចារ្យជំនួយ ប៉ិច សុធី បានសង្គេតឃើញថាមណ្ឌលសុខភាពទាំងអស់ មានទឹកស្អាត និងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ បុគ្គលិក៨ ទៅ៩នាក់ ចំណែកសម្ភារៈបរិក្ខារឱសថ មានតាមស្តង់ដារ MPA ។ ប្រព័ន្ធបញ្ជូនមានរថយន្តគិលានសង្គ្រោះ និងមានការសហការជាមួយមន្ទីរពេទ្យបង្អែក ក្នុងករណីមានតម្រូវការបន្ទាន់។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារអស់ពីកម្លាំងកាយចិត្ត ស្មារតីទទួលខុសត្រូវ ក្នុងការបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ហើយបានផ្តល់អនុសាសន៍មួយចំនួនក្នុងការត្រៀមលក្ខណៈក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុតាមបណ្តោយព្រំដែន ជាពិសេសលើផ្នែកសេវាព្យាបាល សង្រ្គោះបឋម វះកាត់តូច របួស និង សេវាផ្សេងៗទៀត៕
អត្ថបទ រដ្ឋា










-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ