ព័ត៌មាន
ខេត្តចំនួន៤នៅភូមិភាគឦសាន នឹងក្លាយជាខេត្តសក្តានុពល ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល
អាជ្ញាធរនៅភូមិភាគឦសាន មានក្តីរំពឹងខ្ពស់ អំពីការរីកចម្រើននៅតាមតំបន់របស់ខ្លួន តាមរយៈការស្រូបយកការវិនិយោគទៅ បណ្ដាក់ទុនថ្មីៗបន្ថែម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងជំរុញខេត្តទាំង ៤ នៅតំបន់ភាគឦសាន ឲ្យក្លាយទៅជាខេត្តមានសក្តានុពលនៅក្នុងវិស័យសេដ្ឋកិច្ច។
លោក ហេង សាវឿន អភិបាលនៃគណៈអភិបាលស្រុកវើនសៃ ខេត្តរតនគីរី លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារ សារព័ត៌មាន ស្តីពីជំរុញការវិនិយោគក្នុងភូមិភាគឦសានរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ នេះថា ស្រុកវើនសៃគឺជា ស្រុកមួយស្ថិតនៅក្នុងតំបន់ខ្ពង់រាប ក្នុងនោះប្រជាកសិករភាគច្រើនធ្វើស្រែនិងចម្ការ ជាពិសេសការដាំដុះស្វាយចន្ទីរជាដើម ក្រៅពីនេះ ស្រុកក៏ទទួលបានក្រុមហ៊ុនវិនិយោគលើការដាំដុះកៅស៊ូផងដែរ នៅលើផ្ទៃដីប្រមាណជាង៧ ពាន់ហិចតា ដែលដំណាំទាំងនេះគឺជា ប្រភេទដំណាំសក្តានុពល ដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកខ្ពស់ ដើម្បីការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងជំរុញការនាំចេញ ជាក់ស្តែងប្រភេទដំណាំទាំង៣ខាងនេះ បានកំពុងចូលរួមគាំដល់កំណើននៃការនាំចេញកសិផលរបស់កម្ពុជា។
លោក បន្តថា ជុំវិញខេត្តកាអភិវឌ្ឍខេត្តនៅភូមិភាគឦសាននេះ ជាពិសេសខេត្តរតនគីរី គឺជាខេត្តសក្តានុពលមួយ ដោយមាន ហេដ្ឋារចនាសម្ព័ន្ធគ្របដណ្តប់ស្ទើរគ្រប់បែបយ៉ាង បម្រើដល់ការវិនិយោគ និងការធ្វើពាណិជ្ជកម្ម ពោលគឺមានភាពអំណោយផល គ្រប់វិស័យ ជាពិសេសការអភិវឌ្ឍន៍វិស័យកសិកម្ម កសិ-ឧស្សាហកម្មជា រោងចក្រ សហគ្រាសជាដើម ជាក់ស្តែងគម្រោងជំរុញអភិវឌ្ឍ នៅភូមិភាគឦសាននេះ រាជរដ្ឋាភិបាលបានកំពុងដើរលើផ្លូវត្រូវ និងក៏ជាការ បង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់បំផុតរបស់ប្រមុខ រាជរដ្ឋាភិបាល នៃគម្រោងជំរុញអភិវឌ្ឍខេត្តទាំង៤ ឱ្យក្លាយទៅជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចថ្មីៗបន្ថែមទៀត ដើម្បីគាំទ្រដល់ ការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ និងការរស់នៅរបស់ប្រជាជនដូចជា តាមរយៈការទទួលបាននូវចំណេះជំនាញ ការទទួលបានការងារ និងប្រាក់ចំណូលនៅក្នុងសេដ្ឋកិច្ចគ្រួសារជាដើម។
សូមបញ្ជាក់ថា ទាក់ទងការបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាននេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវនីតិវិធីមួយ ចំនួនដូចជា ការកំណត់ច្រកចេញចូលតែមួយ ក្នុងការទទួលពាក្យស្នើពីវិស័យឯកជន, ពិនិត្យវាយតម្លៃ និងផ្តល់គោលការណ៍លើកទឹក ចិត្តជូនវិស័យឯកជន និងផ្តល់ការប្រឹក្សាយោបល់អំពីកម្មវិធីពិសេស ដោះស្រាយផលលំបាក និងសំណូមពរជាក់ស្តែងផ្សេងៗរបស់ ម្ចាស់គម្រោង លើវិធានការដែលមានចែងស្រាប់ក្នុងកម្មវិធីពិសេស ដោយប្រកាន់ខ្ជាប់នូវការដោះស្រាយ និងការអនុវត្តការងាររួមគ្នា ជាកញ្ចប់ ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” សំដៅធានាប្រសិទ្ធភាព និងតម្លាភាព នៃការអនុវត្តការងារជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ