ព័ត៌មាន
ក្រសួងប្រៃសណីយ៍ បដិសេធការចោទប្រកាន់របស់ថៃថាបានពឹងក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើងវាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃនេះ បានចេញសេចក្ដីប្រកាសជម្រាបជូនសាធារ ណជនថា ក.ប.ទ. បានសង្កេតឃើញមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមថៃនូវព័ត៌មានដែលចោទ ថាកម្ពុជាបានពឹងក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើង វាយប្រហារទៅលើស្ថាប័នមួយចំនួន របស់ថៃ។
ក.ប.ទ. សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើង ដូចការចោទប្រកាន់នេះទេ។ ក.ប.ទ. យល់ឃើញថាការចោទប្រកាន់នេះ ជាចេត នាអាក្រក់របស់ថៃដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ដូចដែលថៃធ្លាប់បានធ្វើកន្លងមក។ ផ្ទុយទៅវិញ (ក.ប.ទ.) ក៏បានសង្កេតឃើញថាក្រុមចោរបច្ចេកវិទ្យា (Hacker) ថៃ ឈ្មោះ BlackEye-Thai បានវាយប្រហារសាយប័រមកលើប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាលកម្ពុជាស្ទើតែទាំងអស់ ក្នុងរយៈ ពេលពីរសប្តាហ៍ចុងក្រោយនេះ តែត្រូវបានទប់ស្កាត់ដោយប្រព័ន្ធការពារសុវត្ថិភាព និងទទួលរងការប៉ះ ពាល់តិចតួច។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមមានការប្រុងប្រយ័ត្នខ្ពស់ ទៅលើព័ត៌មានមិនពិតដែលផ្សព្វផ្សាយលើបណ្តាញសង្គម ៕


-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ