ព័ត៌មាន
ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រចាំឆមាសទី០១ ឆ្នាំ២០២៥
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាគណអធិបតី ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រចាំឆមាសទី០១ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក អាត់ បូនី អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងជាប្រធានក្រុមការងារ បានអានរបាយការណ៍សង្ខេបជូនអង្គប្រជុំអោយដឹងថា គិតចាប់ពីខែមករា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះក្រុមការងារបានទទួលមតិយោបល់ និងសំណើសំណូមពររបស់មហាជន សរុបចំនួន ២០២ គណនី ក្នុងនោះគោរពជូន ឯកឧត្តម អភិសន្តិបណ្ឌិត ជ្រាប ចំនួន ៣៨ គណនី បានដោះស្រាយ និងឆ្លើយតប ចំនួន ៨៤ គណនី និង កំពុងដោះស្រាយ ចំនួន ៨១ គណនី ស្ថិតក្នុងសមត្ថកិច្ចរបស់អគ្គនាយកដ្ឋាន ចំណុះក្រសួងមហាផ្ទៃ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អាត់ បូនី បានបញ្ជាក់ថា នៅក្នុងដំណើរការសកម្មភាពរបស់ខ្លួនក្រុមការងារតែងតែបានយកចិត្តទុកដាក់អនុវត្តភារកិច្ចដែលមានចែងក្នុងសេចក្តីសម្រេចរបស់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ យ៉ាងខ្ចាប់ខ្ជួនជាប្រចាំ និងបានបែងចែកសមាសភាពក្នុងក្រុមការងារ តាមបណ្តាអគ្គនាយកដ្ឋាន និងអង្គភានានា ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីទទួលខុសត្រូវតាមដានដំណោះស្រាយតាមអគ្គនាយកដ្ឋាន និងអង្គភាពនានាផ្ទាល់ ក៏ដូចជាក្រុមការងារទទួលភារកិច្ចសម្របសម្រួល និងជម្រុញការតាមដានការដោះស្រាយឆ្លើយតបជាដើម។
បន្ទាប់ពីបានស្ដាប់របាយការណ៍ និងមតិយោបល់របស់សមាជិកប្រជុំរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគ្ធនា បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមការងារគ្រប់បណ្តាអគ្គ និងអគ្គនាយកនានា ដែលបានខិតខំប្រឹងប្រែង ដោះស្រាយ និងឆ្លើយតប មតិយោបល់ និងសំណូមពររបស់មហាជន ដែលបានផ្ញើសារចូលក្នុងទំព័រហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត និងសម្តេចក្រឡាហោម និងអគ្គ អគ្គនាយកចំណុះក្រសួងមហាផ្ទៃផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់ក្រុមការងារតាមដានដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជនក្នុងទំព័រហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទំព័រហ្វេសប៊ុកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបណ្តាអគ្គ អគ្គនាយកនានា ត្រូវបន្តយកចិត្តទុកដាក់ដកស្រង់ សំណើ សំណូមពរ និងមតិយោបល់របស់មហាជន ឆ្លើយតប ទៅម្ចាស់គណនី និងធ្វើរបាយការណ៍ជូនឯកឧត្តមអភិសន្តិបណ្ឌិត សុ សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួមហាផ្ទៃ៕ កុម្ភៈ












-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ