ព័ត៌មាន
វិស័យអាណាចក្រនិងពុទ្ធចក្រកំពុងមានការវិវត្តរីកចម្រើន នៅក្រោមម្លប់នៃសន្តិភាព
ភ្នំពេញ ៖ ក្រោមម្លប់នៃសន្តិភាព បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍនៅលើគ្រប់វិស័យ មិនថាវិស័យពុទ្ធចក្រនិងអាណាចក្រ ជាក់ស្តែងវិស័យ ព្រះពុទ្ធសាសនានៅកម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា និងបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការឯកភាពជាតិ និងការសិក្សាអប់រំផ្លូវ ចិត្តដល់បុគ្គលគ្រប់រូបដើរតាមផ្លូវល្អ។
ឯកឧត្តម តាំង សុខឃី ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Khy Chenda Development នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកទេយ្យទាន ទេយ្យវត្ថុ និងទៀនព្រះវស្សា ព្រមទាំងថវិកាសម្រាប់កសាងវត្ត ចំនួន ៨ លានរៀល ប្រគេនដល់ព្រះសង្ឃគង់នៅវត្តបុប្ផានារាម ហៅវត្តកាឡាន់ញ៉ៃ និងបានចូលរួមកសាងសសរព្រះវិហារចំនួន ១២ ដើម គិតជាថវិកាចំនួន ៥ ៤០០ ដុល្លាសហរដ្ឋអាមេរិក ដើម្បីចូលរួមអភិវឌ្ឍន៍ក្នុងវិស័យពុទ្ធចក្រ។
ឯកឧត្តម លើកឡើងបន្តថា រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិងកំពុងបន្តអនុវត្តកម្មវិធីគោលនយោបាយជាច្រើន ដោយសម្រេចបានសមិទ្ធផលថ្មីៗជូនជាតិ និង ប្រជាជន ជាពិសេសការពង្រីកសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រក្សាបានកាន់តែរឹងមាំ ធ្វើឲ្យប្រជាជន រស់នៅយ៉ាងសុខសាន្ត ព្រមទាំងធានានូវការអនុគ្រោះសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
លោក ហេង សាវឿន អភិបាលនៃគណៈអភិបាលស្រុក ស្រុកវើនសៃ លើកឡើងឱ្យដឹងថា ទាក់ទងការអភិវឌ្ឍន៍នៅក្នុងស្រុក ឃើញថា ក្រៅវិស័យអាណាចក្រ ក្នុងនោះវិស័យពុទ្ធចក្រក៏កំពុងមានការររីកចម្រើនគួកត់សម្គាល់ផងដែរ ជាក់ស្តែងវត្តបុប្ផានារាម ដែល ជាវត្តដែលមានចំណាស់ជាងគេ ត្រូវបានសប្បុរសជនមកពីជិតឆ្ងាយ ចូលបច្ច័យកសាងជាបន្តបន្ទាប់ ពោលគឺវិស័យពុទ្ធចក្រនិងអាណា ចក្របាននិងកំពុងដើរទន្ទឹមគ្នា នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។
ជុំវិញការអភិវឌ្ឍនេះ, សមិទ្ធផលដែលកើតឡើងជាហូរនៅទូទាំងប្រទេស គឺបានកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល មិនថាវិស័យអាណាចក្រឬពុទ្ធចក្រនោះឡើយ ព្រោះវិស័យទាំងពីរនេះត្រូវដើរទន្ទឹមគ្នា ទើបជម្រុញឲ្យប្រទេសជាតិមានការរីកចម្រើន។ ជាក់ស្តែងការចូលរួមក្នុងវិស័យពុទ្ធបរិស័ទរបស់សប្បុរសជន គឺជាការបង្ហាញនូវកាយវិការជ្រះថ្លាបំផុត ខណៈដែលសមិទ្ធផលនានា កំពុងកើតឡើងហូរហែរ ដែលប្រការនេះក៏ត្រូវការចូលរួមពីសប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយបន្ថែមទៀត ដើម្បីរួមកសាងសម្រាប់ជា ប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ៕
អត្ថបទ៖ សុន រ៉ាឌី








-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន6 days agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន1 week agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន1 week agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
PR NEWS20 hours agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន7 days agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
-
ព័ត៌មាន1 week agoផ្ទះចំនួន១២៦ខ្នងនៅខេត្តស្វាយរៀង ត្រៀមប្រគល់ជូនអតីតយុទ្ធមិត្តឆ្នាំ១៩៧៨
-
ព័ត៌មាន4 days agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ