ព័ត៌មាន
សម្ដេចធិបតី៖ តាមកំណើនសេដ្ឋកិច្ចបច្ចុប្បន្ន និងទៅអានាគតកម្ពុជា កំពុងមានតម្រូវការធនធានមនុស្សច្រើន
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានានៅ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគតកម្ពុជាកំពុងមានតម្រូវធនធានមនុស្ស និងកម្លាំងពលកម្មជំនាញច្រើនបន្ថែមទៀតដែលទាមទារឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ លើការបណ្ដុះបណ្ដាលមូល ធនមនុស្សនេះជាអាទិភាពចំបង។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍នៅក្នុងឱកាសនោះថា តាមរយៈជំនួបជាមួយលោកជំទាវ Manuela V. Ferro អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កាលពីម្សិលមិញ សម្ដេចបានបញ្ជាក់ទៅលោកជំទាវថា កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងច្រើន ប៉ុន្តែបើមិនមានចំណេះជំនាញ និងសមត្ថភាពទេនោះ គឺមិនអាចចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គមជាតិបាននោះឡើយ។ សម្ដេចបន្តថា ដូច្នេះចក្ខុវិស័យ និងគោលនយោបាយគន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ គឺសំដៅធានាការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព តាមរយៈការផ្ដោតអាទិភាពលើការកសាងមូលធនមនុស្ស ការពង្រឹងការអប់រំចាប់ពីបឋមសិក្សាដល់មធ្យមសិក្សា និងការដាក់ចេញកម្មវិធីតម្រង់ទិសជ្រើសរើសជំនាញ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ដែរថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលលើកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ សម្រាប់យុវជន ១,៥ លាននាក់ សំដៅពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម, កម្មន្តសាល និងខ្សែច្រវាក់ផ្គត់ផ្គង់។ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើការពង្រឹងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម តាមរយៈការដាក់ចេញគោលនយោបាយ និងយុទ្ធសាស្ត្រប្រកបដោយភាពជាក់ស្ដែងនិយម ដើម្បីគាំទ្រ និងធានាភាពរឹងមាំនៃវិស័យទាំងនេះផងដែរ៕














-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ