Connect with us

ព័ត៌មាន

អភិបាលខេត្តប៉ៃលិនដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់អង្គភាពកងកម្លាំងជួរមុខការពារព្រំដែន

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០៨ ខែកក្កដានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាព​ការងារ​របស់​អង្គភាព​កង​កម្លាំង​ជួរ​មុខ​ដែល​កំពុង​ឈរ​ជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុង​ភូមិ​សាស្ត្រ​ខេត្តប៉ៃលិន។

លោកជំទាវ បាន ស្រីមុំ បានជំរុញ និងលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ទាំង​អស់ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង​ពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ជា​ពិសេស​ត្រូវ​មានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមជានិច្ច ដើម្បីបង្ការ និងទប់ស្កាត់​រាល់ក​រណី​បទ​ល្មើស​នានា​ ដោយត្រូវ ដាក់កម្លាំងការពារល្បាតជាប្រចាំ និងចាំស្តាប់នូវបទបញ្ជា និ​ង​គោល​ការណ៍​ពី​មេបញ្ជាការ ពីប្រមុខរាជរដ្ឋាភិបាល ហើយត្រូវតាំងចិត្តយ៉ាងម៉ឺងម៉ាត់ និងត្រៀម​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់ការប្រយុទ្ធគ្រប់ពេលវេលា បើមាន​ករណី​ឈ្លាន​ពាន​ណាមួយ​លើ​បូរណ​ភាព​ទឹក​ដីប្រទេសកម្ពុជាយើង។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធ ផល​ទាំង​ឡាយដែលនាយទាហាន និងពលទាហានគ្រប់បណ្ដាអង្គភាពទាំងអស់សម្រេចបាន ក្នុង​បុព្វហេតុ ការពារជាតិ មាតុភូមិ និងប្រជាជន ពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះ​ត្រង់​ លះបង់សាច់ ស្រស់ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និង​អភិវឌ្ឍ​គ្រប់​ហេដ្ឋា​រចនា​សម្ព័ន្ធ ធនធានសេដ្ឋកិច្ច ជូន កងទ័ព និងគ្រួសារកងទ័ពឱ្យរស់រានមានជីវិតល្អប្រសើរ ស្រប​តាម​គោល​របប​របស់​រាជរដ្ឋាភិបាល និងការ កសាងនូវប្រព័ន្ធ​យុទ្ធសាស្រ្ត​ការពារ​ជាតិ​នានា​ជា​ច្រើន​ទៀត ដើម្បីបម្រើឱ្យក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី ទុកជា​កេរ​ប្រវត្តិ​សាស្រ្ត​ជូន​មនុស្ស​ជំនា​ន់ក្រោយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia