ព័ត៌មាន
ក្រសួងមុខងារសាធារណៈបាននឹងកំពុងពិនិត្យឡើងវិញ ដើម្បីកែលម្អបែបបទ និងនីតិវិធីការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភដល់មន្រ្ដីរាជការ
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈនៅថ្ងៃទី៩ ខែក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ក្រសួងបាននឹងកំពុងពិនិត្យឡើងវិញដើម្បីកែលម្អបែបបទ និងនីតិវិធីការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភដល់មន្រ្ដីរាជការ ពិសេសតាមរយៈការអភិវឌ្ឍប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការប្រើប្រាស់ថវិកាសម្រាប់បៀវត្ស និងប្រាក់ឧបត្ថម្ភឱ្យកាន់តែប្រសើរស្របតាមវិធានការកែទម្រង់របស់រាជរដ្ឋាភិបាល។
ក្រសួងមុខងារសាធារណៈ បានបញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនទៀតថា ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ទន្ទឹមនឹងភាពមមាញឹកក្នុងការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈក្រោមការដឹកនាំផ្ទាល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ក៏បានប្រឹងប្រែងបំពេញការងារយ៉ាងសកម្មក្នុងការធានានូវការបើកផ្តល់បៀវត្សនិងប្រាក់ឧបត្ថម្ភផ្សេងៗជូនមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យា ស្របតាមគោលការណ៍រាជរដ្ឋាភិបាលនិងការធានានូវប្រសិទ្ធភាពនៃការគ្រប់គ្រងថវិការដ្ឋ។
ទី១៖ ការបើកផ្តល់បៀវត្សនិងប្រាក់ឧបត្ថម្ភ ត្រូវបានអនុវត្តតាមគណនីរបស់មន្ត្រី ទាន់ពេលវេលា ទៀងទាត់ និងរៀងរាល់២សប្តាហ៍ម្តង។ ដោយឡែកនៅក្នុងខែដែលមានពិធីចូលឆ្នាំថ្មីប្រពៃណីជាតិនិងបុណ្យភ្ជុំបិណ្ឌ មន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យា ទទួលបានបៀវត្សនិងប្រាក់ឧបត្ថម្ភ មុនពេលពិធីបុណ្យ និង ទទួលបានការបើកផ្តល់មុនកាលកំណត់ថែមទៀតនៅក្រោយពិធីបុណ្យ។ ការរៀបចំបើកផ្តល់ទាន់ពេល ទៀងទាត់ និងឆាប់រហ័សនេះ បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់និងជាប្រចាំរបស់រាជរដ្ឋាភិបាលចំពោះជីវភាពរស់នៅ និងសេចក្តីត្រូវប្រចាំថ្ងៃរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា។
ទី២៖ ការគ្រប់គ្រងការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភប្រកបដោយប្រសិទ្ធភាព និងការធានានូវការប្រើប្រាស់ថវិកាដោយត្រឹមត្រូវ។ ក្រសួងមុខងារសាធារណៈ ដោយមានកិច្ចសហការពីក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានរៀបចំនូវយន្តការតាមដាន និងត្រួតពិនិត្យជាប្រចាំ លើការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ដើម្បីធានាថា ថវិកាសម្រាប់បៀវត្សនិងប្រាក់ឧបត្ថម្ភផ្សេងៗ ត្រូវបានប្រើប្រាស់ដោយត្រឹមត្រូវ និងចំគោលដៅកំណត់ដោយលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាបាល។
ក្នុងស្ថានភាពដែលមានការបើកបៀវត្ស ឬប្រាក់ឧបត្ថម្ភមិនស្របតាមគោលការណ៍ ដោយហេតុការផ្តល់ព័ត៌មានដល់អង្គភាពមិនទាន់ពេលវេលាពាក់ព័ន្ធនឹងការប្រែប្រួលស្ថានភាពមន្ត្រីឬការបំពេញឯកសារមិនបានស្របតាមការកំណត់ ដូចជាករណី មរណភាព ការស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស ការស្ថិតក្រៅក្របខ័ណ្ឌដើម ការចូលនិវត្តន៍ ការឈប់សម្រាកពីការងារជាដើម ត្រូវបានតាមដាននិងត្រួតពិនិត្យជាប្រចាំដោយក្រសួងមុខងារសាធារណៈ។
ករណីមានការបើកហួស ក្រសួងមុខងារសាធារណៈបានជំរុញឱ្យអង្គភាពនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិធ្វើការបង្វិលសាច់ប្រាក់ចូលក្នុងថវិកាជាតិវិញ។ កិច្ចការនេះ ត្រូវបានយកចិត្តទុកដាក់ និងអនុវត្តជាប្រចាំ។
ក្រសួងបានបញ្ជាក់ថា៖«ក្រសួងបាននិងកំពុងពិនិត្យឡើងវិញដើម្បីកែលម្អបែបបទ និងនីតិវិធីនៃការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភ ពិសេសតាមរយៈការអភិវឌ្ឍប្រព័ន្ធឌីជីថលនៃការបើកផ្តល់បៀវត្សនិងប្រាក់ឧបត្ថម្ភ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការប្រើប្រាស់ថវិកាសម្រាប់បៀវត្ស និងប្រាក់ឧបត្ថម្ភឱ្យកាន់តែប្រសើរស្របតាមវិធានការកែទម្រង់របស់រាជរដ្ឋាភិបាល»៕






-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ