ព័ត៌មាន
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ចូលរួមកិច្ចប្រជុំជាន់ខ្ពស់ឆ្នាំ២០២៥ នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន នៅប្រទេសស្វ៊ីស
ហ្សឺណែវ៖ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូ ក.ប.ទ. និងនិយ័តករទូរគមនាគមន៍កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ឆ្នាំ២០២៥ នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន (World Summit on the Information Society-WSIS +20 High-Level Event 2025) នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
កិច្ចប្រជុំកំពូលឆ្នាំ២០២៥នេះ ជាការជួបជុំរបស់ដៃគូអន្តរជាតិទាំងអស់ ដើម្បីពិនិត្យលទ្ធផលរយៈពេល២០ក្រោយការបង្កើតនាកិច្ចប្រជុំ WSIS នៅទុយនីសកាលពីឆ្នាំ២០០៥ ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីប្រមាណ៦០រូប អគ្គលេខាធិការសហភាពទូរគមនាគមន៍អន្តរជាតិ តំណាងជាន់ខ្ពស់អង្គការយូណេស្កូ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) តំណាងនិយ័តករប្រមាណ៤០រូប តំណាងទីភ្នាក់ងារជំនាញអង្គការសហប្រជាជាតិប្រមាណ៥០ រួមទាំងអ្នកចូលរួមជាច្រើនប្រទេសប្រមាណ៤០០០នាក់។
កិច្ចប្រជុំជាន់ខ្ពស់ឆ្នាំ២០២៥នេះ ក៏មានកម្មវិធីអមមួយចំនួនរួមមាន “កិច្ចប្រជុំកំពូលពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិតដើម្បីមនុស្សជាតិ ឆ្នាំ២០២៥” (AI for Good Global Summit 2025) “វេទិកាហ្វ្រង់កូហ្វូនីស្ដីពីអភិបាលកិច្ចឌីជីថលនិងបញ្ញាសិប្បនិម្មិត” (Forum Francophone sur la gouvernance du numérique et de l’IA) និង “វេទិកាការតភ្ជាប់ហ្ស៊ីហ្កា ឆ្នាំ2025” (GIGA Connectivity Forum 2025) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
គួររំលឹកផងដែរថា កិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន (WSIS) បានចាប់ផ្ដើមកាលពីពីរទស្សវត្សរ៍មុននៅពេលប្រព័ន្ធអ៊ីនធឺណិតនិងវេបចាប់ផ្ដើមរីកសាយបន្តិចម្ដងជុំវិញពិភពលោក។ កិច្ចប្រជុំកំពូលលើកទី១នៅហ្សឺណែវ ប្រទេសស៊្វីស ឆ្នាំ២០០៣ និងកិច្ចប្រជុំកំពូលនៅក្រុងទុយនីស ប្រទេសទុយនេស៊ី ឆ្នាំ២០០៥ បានកំណត់ចក្ខុវិស័យនៃ “សង្គមព័ត៌មាន” តភ្ជាប់ដោយអ៊ីនធឺណិតដែលលើកតម្កើងមនុស្សជាតិ ប្រកបដោយបរិយាបន្ន និងគាំទ្រដំណើរការអភិវឌ្ឍ៕




-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត