ព័ត៌មាន
ស.ស.យ.ក ចុះMOUជាមួយ អ.វ.ត.ក បង្កើនកិច្ចសហការផ្សព្វផ្សាយចំណេះដឹងពីរបបប្រល័យពូជសាសន៍ ប៉ុល ពត
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នៅថ្ងៃទី០៩ខែកក្កដានេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ក្រោមអធិបតីភាពរបស់ឯកឧត្តម សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទី អ.វ.ត.ក.។ ពិធីនេះ រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. រាជធានីភ្នំពេញ។
នៅក្នុងពិធីឯកឧត្តម ក្រាញ់ តូនី បានផ្តល់បទសម្ភាសជាមួយBTVថា អ.វ.ត.ក. មានគោលដៅអប់រំឲ្យបានទូលំទូលាយបន្ថែមទៀតទៅដល់យុវជន ក្រៅពីបណ្ណាសារ អ.វ.ត.ក. មានរថយន្តចល័តទៅតាម ២៥ខេត្តក្រុង ហើយដើម្បីសម្រេចបានគោលដៅមួយនេះ អ.វ.ត.ក. នឹងសហការជាមួយ ស.ស.យ.ក. ដែលបានចុះMOUក្នុងពេលនេះ។
ឯកឧត្តម សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ក្រោយពីបញ្ចប់ការងារកាត់សេចក្តីសាលាក្តីខ្មែរក្រហមមក អ.វ.ត.ក. មានកេរដំណែលមួយដែលត្រូវផ្ទេរដល់យុវជនជំនាន់ក្រោយជាទំពាំងស្នងឬស្សី អាចសិក្សាស្វែងយល់ពីអតីតកាលដ៏ខ្មៅងងឹត ដើម្បីឈានដល់ការអភិវឌ្ឍប្រសើរឡើង។ លើសពីនេះ ឯកឧត្តម សុះ មុះសិន បានថ្លែងអំណរគុណទៅដល់ អ.វ.ត.ក. ដែលបានអនុញ្ញាតឲ្យ ស.ស.យ.ក. ចូលរួមសហការជាមួយ ដើម្បីសម្រេចបានគោលដៅរួម និងសមស្របទៅតាមចក្ខុវិស័យរបស់ ស.ស.យ.ក. ដែលផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលទៅដល់យុវជន សិស្សានុសិស្ស ដែលនឹងក្លាយជាបញ្ញវន្ត ឲ្យបានសិក្សាស្វែងយល់ពីផ្លូវច្បាប់ និងប្រវត្តិសាស្រ្តដែលបានកើតឡើង ដើម្បីកុំឲ្យក្លាយជាអ្នកវង្វេងប្រវត្តិសាស្រ្ត។
គួរបញ្ជាក់ដែរថា ការចុះ MOU រវាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធច្បាប់ និងសច្ចធម៌ប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា តាមរយៈកម្មវិធីរួមគ្នានៃកម្មវិធីបណ្តុះបណ្តាលនានា មានដូចជា សិក្ខាសាលា ការបង្កើតកម្មវិធីរួមគ្នា ការស្រាវជ្រាវ ផ្នែកច្បាប់ និងប្រវត្តិសាស្ត្រ ទស្សនកិច្ចសិក្សា កម្មវិធីរថយន្តចល័តក្នុងការផ្សព្វផ្សាយឯកសារពាក់ព័ន្ធនឹងចំណេះដឹងច្បាប់ និងប្រវត្តិសាស្ត្រ៕ អត្ថបទ៖ទូច សោភ័ណ










-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា