ព័ត៌មាន
ទីប្រឹក្សាកម្មវិធីនៃក្រសួងការបរទេសអង់គ្លេសថ្លែងអំណរ គុណអាជ្ញាធរមីន ដែលផ្តល់ការគាំទ្រដល់ការអនុវត្តគម្រោងបោសសម្អាតមីនមនុស្សធម៌
ភ្នំពេញ ៖ លោក Philip O’Hara ទីប្រឹក្សាកម្មវិធីនៃក្រសួងការបរទេសអង់គ្លេស (FCDO) ថ្លែងបែបនេះក្នុងខណៈចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីន ក្រោមជំនួយគាំទ្ររបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេសនៅវេលាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការអាជ្ញាធរមីន។
ក្នុងជំនួបនោះ អង្គប្រជុំ បានផ្តោតលើការចុះពិនិត្យ និងវាយតម្លៃលើការអនុវត្តគម្រោងបោសសម្អាតមីនក្រោមការគាំទ្រពីក្រសួងការបរទេសអង់គ្លេស ក្នុងនោះរួមមានទាំងការគាំទ្រដល់អង្គការ APOPO សម្រាប់ការអនុវត្តគម្រោងប្រែក្លាយពីចម្ការមីនទៅជាវាលស្រែ (Minefields to Ricefileds project) ផងដែរ ហើយ របាយការណ៍វាយតម្លៃ នឹងត្រូវរៀបចំដាក់ជូនរាជរដ្ឋាភិបាលអង់គ្លេស ដើម្បីធ្វើការពិនិត្យ និងពិចារណាលើការផ្តល់ជំនួយបន្ត ដែលនឹងត្រូវប្រជុំអនុម័តនៅក្នុង ២០២៧ ខាងមុខ។
លោក Philip O’Hara បានលើកឡើងអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងបោសសម្អាតមីននៅកម្ពុជា ដែលទទួលបានការគាំទ្រពីចក្រភពអង់គ្លេសតាមរយៈក្រសួងការ បរទេសអង់គ្លេស (FCDO) ព្រមទាំងបានថ្លែងអំណរគុណដល់អាជ្ញាធរមីន ដែលផ្តល់ការគាំទ្រដល់ការអនុវត្តគម្រោងបោសសម្អាតមីនមនុស្សធម៌នេះ ក៏ដូចជាបានស្នើសុំឱ្យអាជ្ញាធរមីនផ្តល់កិច្ចសហការក្នុងការចុះពិនិត្យ និងវាយតម្លៃលើការអនុវត្តគម្រោងក្រោមការគាំទ្រពីក្រសួងការបរទេសអង់គ្លេស។
ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលបានផ្តល់ការគាំទ្រ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជារយៈពេលជាង ៣០ឆ្នាំមកនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានចាត់ទុកចក្រភពអង់គ្លេស គឺជាដៃគូមួយយ៉ាងសំខាន់ និងលេចធ្លោ ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានរួមចំណែកយ៉ាងខ្លាំងក្លាលើសកម្មភាពមនុស្សធម៌នៅកម្ពុជា។
ឯកឧត្តម លី ធុជ បានបន្តលើកឡើងថា ក្នុងចំណោមការគាំទ្ររបស់អង់គ្លេស គម្រោងប្រែក្លាយពីចម្ការមីនទៅជាវាលស្រែ (Minefields to Ricefileds project) ដែលកំពុងអនុវត្តដោយអង្គការAPOPO ពិតជាមានសារៈសំខាន់ មិនត្រឹមតែធ្វើការបោសសម្អាតមីនឱ្យអស់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងផងដែរ៕ អត្ថបទ៖ ភារម្យ









-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត