ព័ត៌មាន
អាជ្ញាធរខណ្ឌទួលគោកទុករយៈពេល២ថ្ងៃ ដល់ក្រុមអាជីវកលក់ដូរគ្រឿងបន្លាស់រថយន្តត្រូវរក្សាសណ្ដាប់ធ្នាប់ និងរើចេញ ឲ្យបានល្អប្រសើរ
ភ្នំពេញ៖ ក្រុមអាជីវក តាំងលក់គ្រឿងបន្លាស់រថយន្ត បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ បង្កកក់ស្ទះចរាចរណ៍នោះ ត្រូវបានកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ចុះអប់រំណែនាំនុងធ្វើកិច្ចសន្យាចុងក្រោយ ដោយទុករយះពេល២ថ្ងៃ មិនអនុញ្ញាតឲ្យតាំងលក់លើផ្លូវបន្តទៀតឡើយ។
ជាក់ស្ដែងនាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ លោក សុឹម សុផង់ អភិបាលរងខណ្ឌទួលគោក បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសហការជាមួយក្រុមការងារសង្កាត់ផ្សារដេប៉ូទី១ ដេីម្បីចុះត្រួតពិនិត្យ និងធ្វេីកំណត់ហេតុណែនាំដល់អាជីវករលក់ គ្រឿងបន្លាស់រថយន្ត ស្ថិតនៅផ្លូវលេខ១៦២ ដែលកន្លងទៅក្រុមអាជីវករតាំងលក់របស់របរ លើផ្លូវធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងបង្កការកកស្ទះចរាចរណ៍។
ក្នុងការចុះត្រួតពិនិត្យនិងធ្វេីកំណត់ហេតុ ក្រុមការងាររដ្ឋបាលខណ្ឌបានណែនាំ ដោយមិនអនុញ្ញាតអោយដាក់គ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទ រឺចតយានយន្តគ្រប់ប្រភេទនៅលេីចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធារណ:ជាដាច់ខាត។ ត្រូវរេីសម្ភារះដែលដាក់លេីចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធារណ:ចេញ ដោយទុករយះពេលពីរថ្ងៃ។ ចំណុចចុងក្រោយក្នុងករណីមិនអនុវត្តតាមការណែនាំអាជ្ញាធរនិងចាត់វិធានការរដ្ឋបាលដោយធ្វេីការដកហូតសម្ភារះយកមករក្សាទុកដោយមិនទទួលខុសត្រូវរាល់ការខូចខាតឡេីយ។
លោក ស៊ឹម សុផង់ អភិបាលរងខណ្ឌទួលគោកបានបញ្ជាក់ផងដែរថាការចុះអប់រំណែនាំដោយអាជីវករតាំងលក់គ្រឿងបន្លាស់រថយន្តនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១នេះមិនមែនជាលើកទីមួយនោះទេបានចុះអប់រំណែនាំជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែក្រុមអាជីវករទាំងនោះហាក់មិនចូរួមជាមួយនឹងអាជ្ញាធរឡើយបង្កឲ្យមានការកកស្ទះនឹងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់តាមដងផ្លូវសារធារណៈ៕
អត្ថបទ៖ កុម្ភៈ








-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ